ជីវិតកម្សាន្ដ
ក្រុមច្រៀង OMEGA X រងអំពើហិង្សាពីនាយកប្រតិបត្តិផលិតកម្ម
កាលពីថ្ងៃទី ២៤ ខែតុលា SBS បានធ្វើរបាយការណ៍មួយ ចោទប្រកាន់នាយកប្រតិបត្តិផលិតកម្ម Spire Entertainment ប្រើប្រាស់អំពើហិង្សាដាក់ក្រុមចម្រៀង OMEGA X ដែលបានកើតឡើងនៅទីក្រុង Los Angeles ក្នុងអំឡុងពេលពួកគេធ្វើការប្រគុំតន្ត្រីនៅទីនោះ។

នៅក្នុងវីដេអូនោះ គេឃើញលោក Kang Mo ជា CEO ធ្វើបាបសមាជិកទាំងពាក្យសំដីនិងកាយវិការ។ ដំបូងឡើយ CEO បានស្រែកដាក់សមាជិក Jae-han ដែលកំពុងអង្គុយនៅក្នុងភាពភ័យស្លន់ស្លោ ដោយនិយាយថា”ក្រោកឡើងបើអ្នកឈឺបែបនេះរាល់ថ្ងៃឈប់ធ្វើជា idol ទៅ”។
នៅពេលដែលសមាជិកផ្សេងទៀត សុំឱ្យនាយកប្រតិបត្តិបញ្ឈប់សកម្មភាពនេះ តែលោកមិនព្រមឈប់និងបានបន្តខឹងសម្បារហើយបាននិយាយថា”ខ្ញុំដឹងថាខ្ញុំដួលប៉ុន្មានដង វាឈឺរហូតដល់ស្លាប់។ តែខ្ញុំបន្តធ្វើវាពេញមួយយប់ ទោះបីជាវាឈឺរហូតដល់ស្លាប់ក៏ដោយ”។ គាត់បានបន្តបង្ខំ Jaehan ឱ្យក្រោកឈរឡើង។ ក្នុងនោះត្រូវបានគេរាយការណ៍បន្ថែមទៀតនាយកប្រតិបត្តិរូបនេះ ក៏បានប្រើប្រាស់ពាក្យសម្តីជេរប្រមាថទៅលើសមាជិក Taedong ដែលកំពុងមើលថែ Jaehan នៅសណ្ឋាគារផងដែរ។

យ៉ាងណាមិញ SBS ក៏បានបង្ហាញពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេជាមួយនាយកប្រតិបត្តិផងដែរ ដោយក្នុងនោះនាយកប្រតិបត្តិ Kang បានបដិសេធចំពោះការចោទប្រកាន់ពីបទរំលោភបំពាន និងវាយដំលើសមាជិកដោយនិយាយថា “ខ្ញុំមិនដែលស្រែកដាក់សមាជិក ហើយក៏មិនបានធ្វើបាបពួកគេឡើយ”៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ” រងការរិះគន់ លើឈុតពណ៌ស្វាយស្លៀកក្នុងកម្មវិធីធំមួយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត