Connect with us

ជីវិតកម្សាន្ដ

Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin

បានផុស

នៅ

ទើបតែបង្ហាញរូបរាងស្វែលស្អាតថ្មីៗនេះ Kimberly បានបង្ហាញរូបភាពទស្សនាកិច្ច​ផ្ទះថ្មី​ដែលកំពុងសាងសង់ ត្រៀមដឹកដៃអនាគតស្វាមី Mak Prin​ រស់នៅ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ​Kim បានបង្ហាញ​មុខ​អាប់ដេតរូបភាព​ផ្ទះថ្មី​ ​និងដើរ​​ត្រួត​ពិនិត្យ​រចនាសម្ព័ន្ធ​ផ្ទះ ​ដែលកំពុងតែធ្វើការសាងសង់។ ជាមួយគ្នានេះដែរ ​តារា​សម្ដែង Kimberly បានសរសេរខេបសិនលើ Instagram ថា ”Check check Dream home in progress “ដែលមានន័យជាភាសាខ្មែរ​ថា “ពិនិត្យមើលផ្ទះក្នុងក្តីស្រមៃ កំពុងដំណើរការ។”

ក្នុង​រូបភាពដែល Kimberly បានបង្ហោះ បង្ហាញថាផ្ទះនេះជិតរួចរាល់ហើយ ចំណែក​បរិយាកាស​ខាង​ក្រៅ និងខាងក្នុងផ្ទះ ​ត្រូវ​បាន​រចនា​យ៉ាង​ល្អ មិន​ថា​ជា​បង្អួច ទ្វារ ពិតាន​ឬ​ជណ្ដើរនោះទេ។ ជាមួយគ្នា​នោះ ​​អ្នក​គាំទ្រ​ជាច្រើន​បាន​ចូលមក​បញ្ចេញ​មតិ​យ៉ាង​ច្រើន​កុះករ​ សរសើរ​ផ្ទះ​ស្អាត​ និង​ធំ​ស៊ីវិល័យ​ពិតៗ។

គួរ​បញ្ជាក់​ថា ​គូស្នេហ៍​ផ្អែមល្ហែម ​Mak Prin-Kimberly ត្រូវបានគេដឹងថា ​​គ្រោង​នឹង​រៀប​ការ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ទាក់ទង​គ្នា​ជាង​៨​ឆ្នាំ​មក​ហើយ ខណៈ​អ្នក​ទាំង​ពីរ​កំពុង​រៀបចំ​កម្មវិធី​ជា​បណ្ដើរៗ និង​សាងសង់​ផ្ទះ​ថ្មី​ ដែល​ត្រៀម​រស់នៅ​នា​ពេល​ខាង​មុខ​ថែម​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice បង្ហោះរូបក្រោយកែកុនមុខមាត់ថ្មីលើកនេះ អ្នកគាំទ្រមើលលែងស្គាល់

ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម