Connect with us

សេដ្ឋកិច្ច

ការនាំចេញទំនិញរបស់ វៀតណាម អាចជួបបញ្ហាជាប់គាំងនៅចុងឆ្នាំនេះ

បានផុស

នៅ

យោងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមបានឲ្យដឹងថា សកម្មភាពនាំចេញនាំចូលទំនិញរបស់វៀតណាម នឹងជួបប្រទះបញ្ហាជាប់គាំងមួយចំនួននៅចុងឆ្នាំនេះ ក៏ដូចជានៅដើមឆ្នាំក្រោយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួបប្រទះនៅបញ្ហានេះ លោក Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលទំនិញញបានលើកឡើងថា គឹអាចបណ្តាលមកពី កត្តានៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្លៃនៃផលិតកម្មឡើងថ្លៃជាដើម ហើយបញ្ហាទាំងនោះ នឹងប៉ះពាល់ដល់ការនាំចេញផលិតផលសំខាន់ៗ ដូចជាវាយនភណ្ឌ ស្បែកជើង និងគ្រឿងសង្ហារឹម ។

ស្របពេលជាមួយគ្នានេះ បញ្ហាអតិផរណាខ្ពស់ក្នុងទីផ្សារ ជាពិសេសទៅលើការនាំចេញ ក៏ធ្វើឲ្យមានការកាត់បន្ថយ តម្រូវការប្រើប្រាស់ដូចគ្នាផងដែរ ។

ជាមួយបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចវៀតណាម បានព្យាករណ៍ថា កំណើនផលិតកម្មឧស្សាហកម្ម និងការនាំចេញរបស់វៀតណាម នឹងថយចុះនៅក្នុងត្រីមាសទី ៤ ប៉ុន្តែបរិមាណនៃការធ្លាក់ចុះនេះ នឹងមានកម្រិតមធ្យមប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Xinhua

ចុចអាន ៖ ថៃ សង្ឃឹមទទួលបានភ្ញៀវទេសចរ សិង្ហបុរី ជាង ៥០ ម៉ឺននាក់ក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម