ព័ត៌មានជាតិ
ចុងឆ្នាំ ២០២២ អត្តសញ្ញាណប័ណ្ណជាង ៨០ម៉ឺននាក់ នឹងផុតសុពលភាព
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ នេះ ដើម្បីស្ដាប់របាយការណ៍ និងរកដំណោះស្រាយបញ្ហាទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។
លោក កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង ១២លាននាក់ បានទទួលអត្តសញ្ញាណប័ណ្ណ ក្នុងនោះអត្តសញ្ញាណប័ណ្ណផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឲ្យដឹងថា ចំនួនអត្តសញ្ញាណប័ណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង ១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ ព្រោះក្នុងចំណោមប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។
សម្រាប់វិធានការដោះស្រាយចំពោះមុខ គឺជំរុញផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថា អត្តសញ្ញាណប័ណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណប័ណ្ណថ្មីឡើងវិញ៕
អត្ថបទ៖ ថារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ