កីឡា
នារី៥០០នាក់នឹងរាំចង្វាក់ប្រជាប្រិយខ្មែរក្នុងកីឡាជាតិខែក្រោយនេះ
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះដើម្បីយកធ្វើជាបទពិសោធសម្រាប់ទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
ការប្រកួតកីឡាជាតិលើកទី៣នេះនឹងមានអត្តពលិកប្រមាណចន្លោះពី៦ពាន់ទៅ៧ពាន់ចូលរួមប្រកួតដែលមកពីសហព័ន្ធកីឡាជាតិ សមាគម អង្គភាព និងរាជធានី ខេត្ត ក្រុងទាំងអស់ចូលរួមប្រកួត។ ជាមួយគ្នានេះ ក្នុងពិធីបើក-បិទ នឹងមានអ្នកចូលរួមប្រមាណ៧ម៉ឺននាក់ដែលមានលក្ខណៈទ្រង់ទ្រាយធំដូចនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។
ចំពោះការសម្តែងសិល្បៈ វប្បធម៌ គណៈកម្មការរៀបគ្រោងមនុស្សប្រមាណ២ពាន់នាក់ចូលរួមសម្តែង។
ក្រោយកិច្ចប្រជុំព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិជាតិ CAMSOC បានប្រាប់អ្នកសារព័ត៌មានថា ៖«ក្នុងពិធីបើក-បិទនេះ យើងនឹងមានការសម្តែងលក្ខណៈពិសេសជាច្រើន មានតាំងពីការដុតកាំជ្រួចដែលមានលក្ខណៈទំនើប។ ការសម្តែងរបស់កងយោធពលខេមរភូមិន្ទរបស់បញ្ជាការដ្ឋានកងអង្គរក្សចំនួន១ពាន់នាក់ ហើយមានការរាំជាចង្វាក់រាំវង់ ឡាំលាវ ដែលជាចង្វាក់រាំប្រជាប្រិយខ្មែរគឺមាននារី៥០០នាក់ធ្វើការរាំបង្ហាញជាទស្សនីភាព។ ដូច្នេះយើងមានមនុស្សប្រហែលជា២ពាន់នាក់ដែលត្រូវចូលរួមសម្តែងក្នុងពិធីបើក-បិទនេះ។ យើងរួមគ្នាធ្វើដើម្បីជាជំហានថ្មីឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣ឲ្យទទួលបានជោគជ័យ»។
នេះជាកីឡាជាតិលើកទី១ ឆ្នាំ២០១៦ និង លើកទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំនៅពហុកីឡដ្ឋានជាតិ ខណៈលើកទី៣នេះប្រារព្ធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ