ជីវិតកម្សាន្ដ
មុនក្លាយជាម្ចាស់មកុដ MGI ឆ្នាំនេះ បវរកញ្ញា Isabella Menin ជាសកម្មជនមនុស្សធម៌ និងមានប្រវត្តិអប់រំខ្ពស់
នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្មវិធី Miss Grand International 2022 បានរកឃើញអ្នកស្នងមកុដជំនាន់ថ្មីរបស់ខ្លួន ដោយបានទៅលើបវរកញ្ញា Isabella Menin ដែលជា Miss Grand តំណាងប្រទេសប្រេស៊ីល។
ម្ចាស់មកុដរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងរបស់នាងក៏ខ្លាំងមិនធម្មតា ជាពិសេសនាងមានប្រវត្តិការសិក្សាខ្ពស់ និងជាស្ថាបនិកគម្រោងមនុស្សធម៌មួយទៀតផង។
បវរកញ្ញា Isabella Menin កើតនៅរដ្ឋ São Paulo ប្រទេសប្រេស៊ីល ដែលនាងជាកូនកាត់ប្រេស៊ីល-អ៊ីតាលី។ នាងបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Westminster និងបញ្ចប់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ College London ហើយនាងចេះនិយាយដល់ទៅ ៦ភាសាគឺ បារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី និងភាសាប្រេស៊ីល។ ក្រៅពីមានប្រវត្តិអប់រំល្អ បវរកញ្ញាវ័យ ២៦ឆ្នាំរូបនេះ គឺជាសកម្មជនមនុស្សធម៌ដ៏សកម្មមួយរូប ដោយនាងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតគម្រោង “Beyond Project” ដែលជាគម្រោងជួយជនពិការនៅក្នុងប្រទេសកំណើតរបស់នាង។
មុនពេលចូលរួមប្រកួតកម្មវិធី Miss Grand International 2022 គេបានដឹងថា បវរកញ្ញា Isabella មានអាជីពជាតារាម៉ូដែលលំដាប់អន្តរជាតិ និងមានទេពកោសល្យពហុជំនាញទៀតផង។ ម្ចាស់ជយលាភី MGI រូបនេះ មិនត្រឹមតែចេះថតម៉ូដយ៉ាងជំនាញនោះទេ នាងក៏ចេះច្រៀងយ៉ាងពិរោះ និងចេះសម្ដែងផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនទាន់ឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រផង បវរកញ្ញា Engfa ឈ្នះពានរង្វាន់មួយបាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ