Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវដល់កងកម្លាំង និងអ្នកគាំទ្របក្សប្រជាជន ត្រៀមខ្លួនចូលរួមការពាររបបរាជានិយម និងព្រះមហាក្សត្រ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃទៀត ត្រូវត្រៀមខ្លួនចូលរួមសកម្ម​ភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ហើយប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សដទៃទៀត ត្រៀមខ្លួនចូលរួមសកម្មភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ ប្រុងប្រៀបជាមួយនឹងសភាពការណ៍ទាំងឡាយ ដែលអាចកើតមាន ហើយអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រជាជន និងគណបក្សដទៃ ដែលប្រឆាំងនឹងបុគ្គលរូបនេះ ត្រៀមខ្លួនដើម្បីចូលរួមសកម្មភាពការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្ររបស់យើង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម