ព័ត៌មានជាតិ
អាជ្ញាធរឲ្យពន្លឿនស្ថាបនាផ្លូវជាតិលេខ ២ ពីរង្វង់មូលតាខ្មៅដល់គល់ស្ពានព្រែកហូរឱ្យបានឆាប់
អាជ្ញាធរខេត្តកណ្តាលបានជំរុញឱ្យក្រុមហ៊ុន HAN SHIN របស់ប្រទេសកូរ៉េខាងត្បូងឲ្យពន្លឿនស្ថាបនាផ្លូវជាតិលេខ ២ ពីរង្វង់មូលតាខ្មៅដល់គល់ស្ពានព្រែកហូរឱ្យបានឆាប់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍និងការដឹកជញ្ជួនទំនិញរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរ។
នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ និងក្រុមការងារ ចុះមកពិនិត្យ ដើម្បីពន្លឿនដល់ការស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញដែលមានប្រវែង ២៥៥០ម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរកាលពីរសៀលថ្ងៃទី២៥ តុលា លោក ហាក់ សុខមករា បានណែនាំដល់ក្រុមហ៊ុន HAN SHIN កូរ៉េ ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវខិតខំសាងសង់កំណត់ផ្លូវជាតិលេខ២នេះ អោយបានលឿន ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង សំដៅជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សុវត្ថិភាព និងមានសោភ័ណ្ឌភាព។
ជាងនេះទៀត លោកអភិបាលរងខេត្តបានជំរុញឱ្យក្រុមហ៊ុន ត្រូវតែរាយការណ៍អំពីបញ្ហាប្រឈម និងសហការជាមួយអាជ្ញាធរឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងកំឡុងពេលនៃការសាងសង់ ធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ទទួលបានភាពជោគជ័យ និងឆាប់រហ័សតាមការគ្រោងទុក។
សូមរំលឹកថាក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានស្តីបន្ទោសខ្លាំងៗថាសាងសង់ផ្លូវមានភាពយឺតយ៉ាវនិងគ្មានគុណភាពផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី