សន្តិសុខសង្គម
ចាប់ឃុំខ្លួនគ្រូទាយម្នាក់ ពាក់ព័ន្ធករណីលក់ដីខ្យល់ជាង៥០ហិកតា
ស្រ្តីវ័យចំណាស់ម្នាក់ដែលគេស្គាល់គាត់ជាគ្រូទាយមើលជោគជីតារាសីនៅប្លុកបុរីពិភពថ្មីកំបូល២ និងបុរីពិភពថ្មីកំពូល៣ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ « ឆបោក » ពាក់ពន្ធទឹកប្រាក់ប្រមាណ៥១ ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ ហិកតា នៅខេត្តកំពង់ស្ពឺ ។
ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ៧ ០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ការចាប់ខ្លួនជនជាប់សង្ស័យខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ដីកាចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ប៊ុក សៅខាន ភេទស្រី អាយុ៦៣ ឆ្នាំ ត្រូវចោទប្រកាន់ពីបទ.ឆបោក និងបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសមជ្ឍឹមមានកំណត់ទោសលើសពី១ឡើងទៅ ។
តាមរយៈដីកាដីកាបញ្ជាឲ្យចូលខ្លួនលេខ៣០៧ អ.យ.ងចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ និងដីកាឲ្យចូលខ្លួនលេខ ៥៤៤ ញ ព្រ.ទចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានចូលខ្លួនតាមការកំណត់ឡើយ ដោយបានគេចខ្លួនមិនដឹងទៅទីណា ។ ដើម្បីធានាដល់កិច្ចការស៊ើបសួរ គប្បីបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ប៉ុក សៅខាន យកមកប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ ។ ទើបរសៀលថ្ងៃទី២៥ ខែតុលា សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនស្ត្រីវ័យចំណាស់ឈ្មោះ ប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរ តាមដីកាចាប់ខ្លួននោះ ។
បើតាមអង្គហេតុពីការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែងនៅខេត្តកំពង់ស្ពឺកាលពីអំឡុងឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ឈ្មោះ ប៉ុក សៅខាន និង សាន សុខា ជាអ្នកលក់ដី ហៅថាភាគី.ក ឲ្យទៅឈ្មោះ ជា សុខចិន្តា និងឈ្មោះ ខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថា ភាគី.ខ ។ ភាគី.ក យល់ព្រមលក់ដីចំនួន៤៥ហិកតា ដែលមានទីតាំងស្ថិតនៅភូមសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប ៤៥០ ០០០ ដុល្លារអាមេរិក ដោយភាគី.ខ បានប្រគល់ប្រាក់ឲ្យភាគី.ក គ្រប់ចំនួន ហើយភាគី.ក បានធានារត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះឲ្យទៅភាគី.ខ ត្រឹមត្រូវតាមផ្លូវច្បាប់ ។
ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយ ភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រុំលើផ្ទៃដី៤៥ ហិកតា ឲ្យទៅភាគី.ខ ។ ក្រោយមកទៀតគឺភាគី.ក បានកាត់ដីចំនួន១០ ហិកតា ឲ្យទៅភាគី.ខ ដែលសរុបដីនោះមានចំនួន៥៥ ហិកតា ។ បន្ទាប់មកភាគី.ខ តែងតែសួរនាំភាគី.ក អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តែភាគី.ក ព្យាយាមគេចវេស លុះដល់ឆ្នាំ២០១៩ ភាគី.ខ បានទទូចឲ្យភាគី.ក ផ្តល់ប័ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដ៏ទៃកាន់កាប់ទៅវិញ ។
ដោយពិនិត្យឃើញថា ឈ្មោះ ប៉ុក សៅខាន និងមនុស្ស២ នាក់ទៀត ពិតជាប្រព្រឹត្តបទល្មើស ឆបោក លក់ដីខ្យល់ ទើបឈ្មោះ ខុង ស៊ាងហ៊ី ដែលខំចំណាយប្រាក់ទិញដីអស់រាប់សែនដុល្លារ ដាក់ពាក្យប្តឹងស្ត្រីឈ្មោះ ប៉ុក សៅខាន និងបក្ខពួកដែលឃុបឃិតគ្នាលក់ដីខ្យល់ទៅតុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ទីបំផុតនាល្ងាចថ្ងៃទី ២៦តុលា ឆ្នាំ២០២២ ស្ត្រីវ័យចំណាស់ដែលគេស្គាល់ជាគ្រូទាយមើលពីជោគជីតារាសីម្នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរឿងលក់ដីខ្យល់នេះ ៕
អត្ថបទ៖ មករា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់