ព័ត៌មានអន្ដរជាតិ
ស្ដាប់ចម្លើយសារភាពរបស់តម្រួតថៃម្នាក់ ក្រោយលួចអាវុធ ១៣៤ ដើម យកទៅលក់ ដោះបំណុលល្បែង
ប្រទេសថៃ ៖ មកស្តាប់ចម្លើយសារភាពរបស់តម្រួតថៃមួយរូប ដែលមានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីបុគ្គលរូបនេះ លួចយកកាំភ្លើងវែង ខ្លី ចេញពីឃ្លាំងអស់ជាង ១០០ ដើម ទៅលក់ដើម្បីដោះបំណុលដោយសារចាញ់ល្បែងភ្នាល់បាល់។

ការចាប់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារមួយកន្លែង ក្នុងខេត្តណងខាយ ជាប់ព្រំដែនឡាវ តាមអំណាច នៃសាលដីការបស់តុលាការ ដែលជនសង្ស័យរូបនេះបានគេចខ្លួនមកស្នាក់នៅរយៈពេល ៤ ថ្ងៃហើយ។ ក្នុងនោះ ដោយជនសង្ស័យរូបនេះកំពុងធ្វើឯកសារក្នុងការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ព្រោះភរិយានៅទីនោះ។

លោកឧត្ដមសេនីយ៍ សុនសេដ្ឋ ហាក់ផាន អគ្គស្នងការរងនគរបាលជាតិរបស់ថៃបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឆៅវ៉ាលីត ភុំចន អាយុ ៤២ ឆ្នាំ មាននាទីជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ រយៈពេល ១៨ ឆ្នាំ កន្លងមកហើយ នៅក្នុងអង្គភាពតម្រួត ប៉ាកក្រេត ដោយគេបានលួចយកអាវុធចេញពីឃ្លាំងអស់ចំនួន ១៣៤ ដើម ដែលក្នុងនោះ ភាគច្រើនជាអាវុធខ្លី ដោយឡែកមួយចំនួនតូចជាប្រភេទអាវុធវែង និងគ្រាប់បែកដៃ។

លោកបន្តថា ក្រោយពីបានស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យត្រៀមឯកសារបម្រុងគេចខ្លួនចេញទៅក្រៅប្រទេស ទើបលោកចាត់កម្លាំងតាមចាប់នៅក្បែរព្រំដែន ដើម្បីនាំខ្លួនយកមកសាកសួរ ព្រោះទាំងអ្នកលក់អាវុធ និងអ្នកទិញអាវុធ ដែលគ្មានច្បាប់អនុញ្ញាត សុទ្ធតែមានទោសស្មើគ្នា។ ប៉ុន្តែនៅយប់នោះដែរ ក៏មានបុគ្គលមួយចំនួន បានយកកាំភ្លើងមកផ្លុងចោលកន្លែងស្ថានីយតម្រួតវិញ សរុបបានចំនួន ២៧ ដើមហើយ។

លោកឧត្ដមសេនីយ៍បានសង្កត់ធ្ងន់ថា ការលួចអាវុធយកទៅលក់ដើម្បីដោះបំណុលល្បែងនេះ ក្នុង ១ ដើម អាចបានត្រឹម ៣ ម៉ឺនបាតប៉ុណ្ណោះ ហើយលោកនឹងសន្យាថា ប្រមូលអាវុធទាំងអស់នោះយកមកវិញឲ្យបាន ក្រោយពីសាកសួរចម្លើយជនសង្ស័យចប់។

នៅពេលចាប់ខ្លួន សមត្ថកិច្ចថៃ បានដឹកជនសង្ស័យតាមរយៈឧទ្ធម្ភាគចក្រទៅកាន់អង្គភាពតម្រួតនាទីក្រុងបាងកក ដើម្បីសាកសួរ។ នៅពេលនោះដែរ គេសារភាពថា ការលួចយកអាវុធចេញពីឃ្លាំង គឺគេចាប់ផ្ដើមតាំងពីដើមខែមេសា មកម្ល៉េះ។ លួចម្តងបន្តិចៗ ដើម្បីយកទៅលក់ ដោយសារតែខ្លួនគេបានចាញ់ល្បែងភ្នាល់បាល់ច្រើនពេក ហើយក៏យកលុយទាំងនេះទៅដោះបំណុលគេ។ ចំពោះគោលដៅដែលជនសង្ស័យបានយកអាវុធទៅលក់នេះ គឺមាន ៩ គោលដៅ ដោយក្នុងមួយគោលដៅ ទៅតាមទំហំដែលគេបានកុម្ម៉ង់។

លោកឧត្ដមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានលើកពីភាពអវិជ្ជមានថា លោកនឹងដាក់កម្លាំងស្រាវជ្រាវរកប្រភពទាំង ៩ គោលដៅនោះឲ្យឃើញ ដើម្បីនាំខ្លួនអ្នកទិញអាវុធយកមកផ្ដន្ទាទោស ព្រមទាំងយកអាវុធទាំងជាង ១០០ ដើមនោះមកវិញឲ្យបាន ព្រោះគេមិនដឹងថា តើក្រុមដែលទិញអាវុធយកទៅនេះមានគោលបំណងអ្វី? ល្អ ឬអាក្រក់? ជួនកាលក៏អាចក្លាយជាអ្នកស៊ីឈ្នួលសម្លាប់មនុស្សក៏អាចថាបាន ព្រោះពេលនេះកៀកពេលត្រូវបោះឆ្នោតក្នុងប្រទេសថៃផង៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត