Connect with us

សេដ្ឋកិច្ច

រោងចក្រផលិតបេតុងកៅស៊ូ​នៅស្រុកកំពង់ត្រាច​គ្រោងដាក់ឲ្យដំណើរការ​ឆាប់ៗ

បានផុស

នៅ

រោងចក្រផលិតបេតុងកៅស៊ូ (AC)​ អាចផលិតបាន១២០តោនក្នុងមួយម៉ោង​មានទីតាំងស្ថិតនៅភូមិ​កណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត​គ្រោងនឹងដាក់ឱ្យដំណើរ​ការ​ឆាប់ៗនេះដែលអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ព្រមទាំងសម្រួល​តម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ។

default
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (AC) នេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជាផ្លូវការនាពេលឆាប់ៗខាងមុខ។

​ការសាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ (Asphalt Concrete Plant=AC) នេះរដ្ឋាភិបាលវិនិយោគទឹកប្រាក់ ១,១ លានដុល្លារដែលអាច​មាន​សមត្ថភាព​​ផលិត​បេតុង​កៅស៊ូ​បាន ១២០ ​តោន ​ក្នុង​ ១ ​ម៉ោង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កាត់បន្ថយ​ការនាំ​ចូល​ពិសេសអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញថវិកាជាតិផងដែរ។

default

ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ថ្ងៃ​ទី​ ៥ ខែមិថុនាឆ្នាំ​ ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថារោងចក្រ​នេះ​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ផលិត​បេតុង​កៅស៊ូ យក​ទៅ​ប្រើ​ក្រាលផ្លូវ ខណៈ​បច្ចុប្បន្ន​កម្ពុជា​តែង​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​។

លោក​បន្តថា ការបញ្ជាទិញ​បេតុង​កៅស៊ូ​ពី​ក្រៅប្រទេស​បាន​ធ្វើឱ្យ​កម្ពុជា​ចំណាយ​ប្រាក់​ច្រើន ហើយ​ថែម​ទាំង​ត្រូវ​ចំណាយពេល​ដឹកជញ្ជូន​ផងដែរ​។ ភាពលំបាក​នេះ​បាន​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន សៀងហៃ ជួយ​ទិញ​គ្រឿងចក្រ​មក​ដំឡើង​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នៅក្នុង​ទីតាំង​ខាងលើ​។

លោក​លើកឡើង​ទៀតថា ដោយសារ​រដ្ឋាភិបាល​បាន​កំណត់​ផែនការ​ក្នុង​ការអភិវឌ្ឍ​ផ្លូវថ្នល់​ឱ្យ​មាន​គុណភាព​កាន់តែ​ល្អ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ ១ ​បន្ថែមទៀត​នៅ​តំបន់​ខេត្ត​បាត់ដំបង​ក្នុង​ពេល​ឆាប់ៗ​ផងដែរ​៕

default

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទី មុន

កម្ពុជាស្នើឱ្យចិន រៀបកញ្ចប់ទស្សនកិច្ច ដើម្បីទាក់ទាញទេសចរចិនមកកម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ៖ ទោះយោធិនចូលនិវត្តន៍ ក៏នៅតែមានភាពអង់អាច និងគំរូវីរភាព

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

​ប៉ាឡេស្ទីន​បដិសេធ​ទទួល​យក​កុងតឺន័រដឹកសាក​សព​៨៨​នាក់ពីអ៊ីស្រាអែល​​​ទៅហ្គាហ្សា

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម