ជីវិតកម្សាន្ដ
មកស្គាល់ហាងកាហ្វេតុបតែងទីតាំងស្អាតៗ ៥កន្លែង នៅរាជធានីភ្នំពេញ
បច្ចុប្បន្នសិស្ស និស្សិត អ្នកបម្រើការងារ និងមនុស្សគ្រប់វ័យតែងនិយមចូលហាងកាហ្វេ ដើម្បីបំពេញនូវការសិក្សា និងការងាររបស់គេ ឬជួបជុំគ្នាប្រជុំកិច្ចការផ្សេងៗនៅហាងការហ្វេដែលមានភាពទាក់ទាញបរិយាកាសល្អ និងផាសុខភាព។
ខាងក្រោមនេះគឺជាហាងកាហ្វេ ៥កន្លែងនៅក្នុងរាជធានីភ្នំពេញដែលមានការតុបតែងគួរឲ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំង ពីសំណាក់យុវវ័យ និងអ្នកនិយមចូលចិត្តទទួលទានកាហ្វេ។
១.ហាងកាហ្វេ ភ្លេងច័ន្ទ
ហាងកាហ្វេ ភ្លេងច័ន្ទ មានច្រើនសាខានៅក្នុងទីក្រុងភ្នំពេញ ដែលមានការតុបតែងយ៉ាងគួរឲ្យចាប់អារម្មណ៍។ ហាងកាហ្វេនេះ មានការតុបតែងជាមួយវល្លិ៍ និងរុក្ខជាតិពណ៌ប៉ៃតងស្រងាត់ អមជាមួយនឹងការតាំងសៀវភៅជាជួរៗ មានទីធ្លាធំទូលាយ និងផាសុខភាព ដែលអាចឲ្យអ្នកនិយមអានសៀវភៅជ្រើសរើសអានតាមចិត្តស្រលាញ់។
២.ហាងកាហ្វេ La. Chronique
La. Chronique ស្ថិតនៅទួលទំពូង ជាហាងកាហ្វេ និងជាសណ្ឋាគារផង ដែលមានការតុបតែងស្រដៀងទៅនឹងអគារនៅប្រទេសបារាំង។ ហាងកាហ្វេនេះ ក៏ធ្វើការតុបតែងស្រដៀងទៅនឹងសម័យសង្គមរាស្ត្រនិយម ហ៊ុមព័ទ្ធដោយរុក្ខជាតិតូចៗ និងវល្លិ៍នៅតាមជញ្ជាំងអគារ មើលទៅស្អាតប្លែកភ្នែក។
ការតុបតែងបែបនេះទីកន្លែងស្ងប់ស្ងាត់ ជាមួយនឹងទេសភាពស្រស់ស្អាត អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ រលាយអស់នូវទុក្ខកង្វល់មួយចំនួន។
៣.ហាងកាហ្វេ លំអង
ហាងកាហ្វេមួយនេះ គឺសក្ដិសមបំផុតជាមួយនឹងអ្នកស្រលាញ់ធម្មជាតិព្រោះនៅលំអងបានតុបតែងហាងយ៉ាងស្រស់ស្អាតជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល។ កៅអី និងតុបានរៀប ក្នុងទីធ្លាធំទូលំទូលាយ ជាមួយនឹងរុក្ខជាតិនានា ហាក់បីដូចជាអ្នកកំពុងតែអង្គុយនៅទទួលទានកាហ្វេ អានសៀវភៅ ឬ ថតរូប ក្នុងសួនធម្មជាតិអញ្ចឹង។ ហាងកាហ្វេ លំអង មានទីតាំងនៅ ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
៤.ហាងកាហ្វេ Wild Rose Eatery
Wild Rose Eatery ជាហាងកាហ្វេបែបអ៉ឺរ៉ុបក្នុងរាជធានីភ្នំពេញ ដែលមានការតុបតែងជាលក្ខណៈគួរឲ្យស្រលាញ់ប្លែកភ្នែក លំអដោយផ្កាពណ៌ផ្កាឈូក និងផ្ទៃជញ្ជាំង កៅអីពណ៌ផ្កាឈូកទាំងអស់ គឺសាកសមជាមួយនឹងមនុស្សដែលស្រលាញ់ពណ៌ផ្កាឈូកតែម្តង។ នៅ Wild Rose Eatery មានជាអាហារបែបអ៊ឺរ៉ុប កាហ្វេ និងភេសជ្ជៈច្រើនប្រភេទទៀត។
៥.កាហ្វេ ជាតិ
អ្វីដែលកាន់តែប្លែកនោះគឺ កាហ្វេ ជាតិ ដែលមានការតុបតែងបែបបុរាណៗ ទាំងការរៀបចំម្ហូប និងកែវដាក់ភេសជ្ជៈ គឺមានភាពទាក់ទាញខ្លាំងមែនទែន។ ហាងកាហ្វេ ជាតិ មានទីតាំងចំកណ្តាលទីក្រុងភ្នំពេញតែម្តង គឺនៅជិតវត្តឧណ្ណាលោម។
មិនតែប៉ុណ្ណោះ ការរៀបចំហាងគឺស្រដៀងទៅនឹងផ្ទះឈើ ធ្វើឲ្យអារម្មណ៍នៅពេលដែលអ្នកឈានជើងចូលទីនោះ ប្រៀបដូចនឹងចូលផ្ទះឈើបុរាណខ្មែរសម័យមុនអញ្ចឹង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា