សន្តិសុខសង្គម
ខឹងសុំប្រពន្ធសេពសន្ថវៈមិនបាន ទាញពូថៅវាយផ្អើលទាំងយប់
បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន កម្ដៅតណ្ហាពុះកញ្ជ្រោល នឹកចង់រួមភេទ បានទៅកេះប្រពន្ធដើម្បីបន្ធូរអារម្មណ៍។ ប៉ុន្តែប្រពន្ធបដិសេធមិនព្រម ក៏ទាញពូថៅដេញវាយនាង និងកូន ទាំងកណ្ដាលយប់។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឲ្យដឹងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ថា ករណីហិង្សា ប្តីយកពូថៅវាយប្រពន្ធ ព្រោះតែខឹងសុំសេពសន្ថវៈមិនបាននេះ កើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ តុលា ស្ថិតនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ យីវ សារុន អាយុ ២៩ ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ចំណែកបុរសជាប្តីមានឈ្មោះ វី វិច្ឆ័យ អាយុ ៣៧ ឆ្នាំ។
នគរបាលស្រុកភ្នំស្រួច បាននិយាយថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែតុលា បុរសឈ្មោះ វី វិច្ឆ័យ ត្រូវជាប្តីស្ត្រីរងគ្រោះ បានកេះប្រពន្ធដើម្បីរួមរក្ស ប៉ុន្តែនាងមិនព្រម ដោយសារអស់កម្លាំង។ ខណៈភ្លើងតណ្ហាកំពុងពុះកញ្ជ្រោលខ្លាំង មិនរួមភេទ បុរសជាប្តីខឹងសម្បាយ៉ាងខ្លាំង បានទាញពូថៅវាយទៅលើប្រពន្ធចំក្បាល ចំដៃ ចំខ្នង បណ្ដាលឲ្យរងរបួស ព្រមទាំងធាក់កូនស្រីឈ្មោះ វ ឆ ស ល ឡ អាយុ ០៩ ឆ្នាំ ត្រូវចំភ្នែកជាំផងដែរ។
នគរបាលបន្ថែមថា បន្ទាប់ពីប្រើហិង្សាលើប្រពន្ធមិនអស់ចិត្ត បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតអស់ជាច្រើនទៀត។
ក្រោយឃាត់ខ្លួន ជនដៃដល់ជាប្តីសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយលើប្រពន្ធ និងធាក់ត្រូវកូនស្រីប្រាកដមែន ព្រោះខឹងនាងមិនឲ្យរួមភេទ។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្ត៕
អត្ថបទ ៖ ភួង រដ្ឋា
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?