Connect with us

ព័ត៌មានជាតិ

នៅ​ភ្នំពេញ មាន​មនុស្សចាស់អាយុ​ចាប់ពី ៦១ ឆ្នាំ​​ឡើងមាន​​​ជាង ១៣ ម៉ឺននាក់

បានផុស

នៅ

យោងតាមទិន្ន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញមានមនុស្សវ័យចាស់ចាប់ពីអាយុ ៦១ ឆ្នាំឡើងទៅមានចំនួន ១៣៣ ៣៦៣ នាក់ នៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការមនុស្សចាស់កម្ពុជា​រាជធានីភ្នំពេញ ថ្លែង​​ចូលរួមក្នុង​​ទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២២ថា មនុស្សចាស់មានគុណចំពោះជាតិមាតុភូមិយ៉ាងធំធេង ដែល​បាន​ចូលរួម​ក្នុងកសាងប្រទេសជាតិពីចំណុចសូន្យរហូតមានការអភិវឌ្ឍន៍រីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​រាជធានី​ភ្នំពេញបានបញ្ជាក់​យ៉ាងដូច្នេះ​ថា លោកយាយ​លោកតាគឺ​ជាឃ្លាំងចំណេះដឹង​និង​បទពិសោធន៏ដ៏មហាសាល។

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មនុស្សចាស់ ពិសេសចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦តុលានេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបជុំសំណេះ​សំណាលជាមួយលោកយាយ លោកតាមកពីតាមបណ្តាខណ្ឌ និងមន្ទីរក្នុងរាជធានីភ្នំពេញចំនួន ៥២៥ នាក់ព្រមទាំងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកយាយ លោកតានាឱកាសនោះផងដែរ។

ចំពោះអំណោយសម្តេចតេជោ ដែលគ្រគល់ជូនលោកយាយលោកតាទាំង៥២៥នាក់ក្នុងម្នាក់ទទួលបានអង្ករ​២៥​គីឡូក្រាម ត្រីខ ១យួរ,ទឹកត្រី ឬទឹកស៊ីអ៊ីវ៦ដប,ទឹកសុទ្ធ១កេស,ប្រេងឆា២ដប,មី១កេស និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម