Connect with us

ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីចរាចរណ៍​ប្រើសម្ដីមិនសមរម្យដាក់ប្រជាពលរដ្ឋដាច់ខាត

បានផុស

នៅ

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការហាមប្រាមមិនឱ្យមន្ដ្រីនគរបាលចរាចរណ៍​ប្រើប្រាស់នូវពាក្យសម្ដី​មិនសមរម្យណាមួយទៅកាន់ប្រជាពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋាន​កណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៦ តុលានេះ នៅអគ្គស្នង​ការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យពង្រឹងរបៀបរបបធ្វើការ អាប្បកិរិយា​កងកម្លាំងរបស់មន្ដ្រីនគរបាលចរាចរណ៍, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាល និងហាមដាច់ខាត​ប្រើប្រាស់នូវពាក្យ​សម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋជាដើម។

បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ដែលទើបប្រកាសចូល​កាន់តំណែងនេះ ត្រូវពង្រឹងលើកិច្ចការងារភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព សំដៅចូលរួមទប់ស្កាត់ បង្ការ បង្ក្រាប និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំដល់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់​ត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ដោយសារតែកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។

ជាមួយគ្នានេះ មានចំណុចចំនួន ៥ចំណុច ដែលនាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំឱ្យកងកម្លាំងទាំងអស់យក​ទៅអនុវត្តរួមមាន៖ទី១៖ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានី​ភ្នំពេញ។ ទី២៖ អនុវត្តផែនការការពារជាក់ស្ដែង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ២០២២។ ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ, ទី៤៖ ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះ​បណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់។ទី៥៖ គ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជ​ធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងតាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន៖

ទី១៖ លោក ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាន​នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទី២៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជំនួស លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យ ៖ មន្ត្រីអធិការការងារ ១២០ រូប បំពេញនីតិវិធីធ្វើសម្បថ ដើម្បីក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ៧ នាទីutes មុន

រថយន្ត BYD ដែលផលិតនៅកម្ពុជានឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ 

ផន សុផារី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ព្រោះតែទស្សនៈផ្ទាល់ខ្លួនមួយ! ធ្វើឱ្យអ្នកនាង ផន សុផារី និងក្រុមគ្រួសារ រស់នៅយ៉ាងមានក្តីសុខ

Sokha Hotels

ព័ត៌មានពេញនិយម