ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវកៅស៊ូ១ខ្សែក្នុងស្រុកបាធាយ
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្លូវកៅស៊ូ១ខ្សែ មានប្រវែង ជាង១៣គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំត្រប់ ស្រុកបាធាយ ។

តាមការគូសបញ្ជាក់ពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងផ្លូវ១ខ្សែនេះ ជាចំណងដៃថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនដល់អ្នកស្រុកបាធាយ ជាពិសេសអ្នកភូមិរោធ ឃុំត្រប់ តែម្តង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣.៥៧១ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា គម្រោងផ្លូវ១ខ្សែនេះ កន្លងមកគឺមានសភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ដល់ផ្លូវ១ខ្សែនេះឡើងរហូតមកដល់ពេលនេះ ជាលទ្ធផលអ្នកទទួលម៉ៅការបានធ្វើការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ដោយនៅចំណុចខ្លះទៀតជាតំបន់ទំនាបរងការរំខាន និងរាំងស្ទះដល់ដំណើរការស្ថាបនាដោយសារជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យអ្នកទទួលការត្រូវរៀបចំបច្ចេកទេសថ្មី បន្ថែមទៀត ។

ដោយឡែក បើតាមលោក ចាត ជួប ប្រជាពលរដ្ឋនៅភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងទៅប្រជាពលរដ្ឋភូមិរោធ មានការលំបាកក្នុងការធ្វើដំណើរ ឬដឹកផលដំណាំកសិផលផ្សេងៗ យកទៅលក់នៅទីផ្សារ ដែលមានចម្ងាយផ្លូវប្រវែងជិត ១៤គីឡូម៉ែត្រ ដោយសារផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ទាំងរដូវប្រាំង និងរដូវវស្សា ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើនផងដែរ ។ ប៉ុន្តែផ្លូវ១ខ្សែនេះ ក្រោយពេលអាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ស្ថាបនាទៅជាផ្លូវកៅស៊ូប្រភេទ DBST ធ្វើអោយប្រជាពលរដ្ឋអបអរសាទរ និងសម្ដែងនូវសេចក្ដីត្រេកអរយ៉ាងខ្លាំង ដែលបានប្រើប្រាស់ផ្លូវនេះសម្រាប់ជាមធ្យោបាយធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកកសិផលយកទៅលក់នៅឯទីផ្សារបាន ឆាប់រហ័ស និងងាយស្រួលជាងមុនដែលជម្រុញធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ