Connect with us

កីឡា

កាយសម្ព័ន្ធកម្ពុជា មានផែនការច្បាស់លាស់ ដណ្តើមមេដាយមាស ស៊ីហ្គេម ២០២៣

បានផុស

នៅ

លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​មាន​ប្រសាសន៍​ថា សហព័ន្ធ​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ប្រជែង​មេដាយ​មាស​ឲ្យ​បាន ១ គ្រឿង ក្នុង​ឋានៈ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ២០២៣។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ក្នុង​ឱកាស​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី ៦ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ​បន្ថែម​ថា ផែនការ​យុទ្ធសាស្ត្រ​នេះ​បាន​ដាក់​ចេញ​ដោយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន ដែល​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល ២ សំខាន់ៗ ជា​មេដាយ​ពី​ស៊ីហ្គេម ២០២២ នៅ​វៀតណាម និង​ការ​ប្រកួត​ជើងឯក​អាស៊ី ២០២២ នៅ​ប្រទេស​ថៃ​កន្លងមក ហើយ​ពេល​នេះ​យើង​នៅសល់​ផែនការ​យុទ្ធសាស្ត្រ​ដណ្ដើម​មេដាយ​មាស ១ គ្រឿង នា​ស៊ីហ្គេម ២០២៣។

លោក ណយ ផាណា បន្ថែម​ថា ថ្នាក់ដឹកនាំ​សហព័ន្ធ រួម​ទាំង​អត្តពលិក​ជម្រើស​ជាតិ បាន​ប្ដេជ្ញា​រួមគ្នា ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​មេដាយ​ជូន​ជាតិ ហើយ​សហព័ន្ធ​មាន​ផែនការ​ច្បាស់លាស់ ដែល​ពង្រឹង​បច្ចេកទេស​ក្រុម​ជម្រើស​ជាតិ និង ១ ក្រុម​ទៀត កំពុង​ហ្វឹកហាត់​នៅ​ចិន។ លោក​ជឿជាក់​ថា ការ​ហ្វឹកហាត់​នៅ​ចិន ក្រុម​កាយសម្ព័ន្ធ​កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ពេល​ចូលរួម​ប្រកួត​ស៊ីហ្គេម ២០២៣។

លោក​អគ្គលេខាធិការ បន្ត​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំនេះ ក្រៅពី​ផ្តោត​លើ​សមិទ្ធផល​កីឡាករ​-​កីឡា​ការិនី សហព័ន្ធ​ក៏​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ៣ និង​ត្រៀម​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ជា​ប្រវត្តិសាស្ត្រ​ដំបូង ក្រោយ​រង់ចាំ​រយៈពេល ៦៤ ឆ្នាំ របស់​ព្រះរាជាណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កាយសម្ព័ន្ធ​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​លោក ថោង ខុន ឆ្នាំ ២០២២ គ្រោង​នឹង​បញ្ចប់​នា​ល្ងាច​ថ្ងៃ​ទី ២៧ តុលា ដោយ​មាន​កីឡាករ កីឡា​ការិនី ចូលរួម ៦៤ នាក់ មកពី​ខេត្ត​ក្រចេះ ខេត្ត​កំពង់ឆ្នាំង ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ប្រកួត​លើ ១៣ វិញ្ញាសា និង​មាន​មន្ត្រី​គណៈកម្មការ​បច្ចេកទេស ៣៣ នាក់៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ៣៧ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម