KPT+
ឈ្វេងយល់ពីការប្រើងារ Dr. និង Ph.D. ខណៈមានការចំអកការដាក់ងារ “Dr. Hun Manet”
ដោយសារឃើញ ការបង្ហោះ Facebook សើចចំអកការដាក់ងារ “Dr. Hun Manet” ចំពោះការប្រើងារ “បណ្ឌិត” របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត, សាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានលើកឡើងនៅថ្ងៃនេះដោយបញ្ជាក់ថា ការប្រើងារ “Dr. Hun Manet” ពិតជាត្រឹមត្រូវទៅតាមក្បួនខ្នាត បណ្ឌិត្យសភា Academy គឺមិនខុសនោះទេ ដោយអាចប្រើបានទាំងពីរប្រសិនបើលោករៀន Ph.D. គឺ Dr. Hun Manet ឬ Hun Manet, Ph.D. ។
សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិរយៈពេល ១៥ឆ្នាំ រូបនេះ បញ្ជាក់ការប្រើងារបណ្ឌិតថា៖
+ Doctor of Philosophy (Ph.D.) សរសេរនៅក្រោយឈ្មោះ។ ឧទាហរណ៍ៈ IN Sophal, Ph.D.
អ្នករៀន Ph.D. អាចប្រើពាក្យ Dr. នៅពីមុខឈ្មោះក៏បានដែរ ដោយយោងទៅលើពាក្យ Doctor ពីអតីត មានន័យថា Doctor of Philosophy។ ប៉ុន្តែអ្នករៀន Doctor of Philosophy ភាគច្រើនចូលចិត្តប្រើងារ Ph.D. ជាងងារ Dr. ព្រោះមានក្រេឌីតខ្ពស់ជាង។
+ Professional Doctorate (Dr.) សរសេរងារបានតែនៅពីមុខឈ្មោះ ឧទាហរណ៍ៈ Dr. Chan Dara ។ ប៉ុន្តែអ្នករៀន Professional Doctorate មិនអាចប្រើងារ Ph.D. ដាក់នៅពីក្រោយឈ្មោះបានទេ ប្រើបានតែ Dr. ប៉ុណ្ណោះ។
ចំណែក វេជ្ជបណ្ឌិត ក៏ប្រើពាក្យ (Dr.) បានដែរ ដោយសារវេជ្ជបណ្ឌិតស្ថិតនៅក្នុងជំនាញ Professional Doctorate (Dr.)។ ប៉ុន្តែមិនអាចប្រើ (Ph.D.) ដាក់នៅពីក្រោយឈ្មោះបានទេ។
សាស្ត្រាចារ្យបណ្ឌិត ឥន សុផល បញ្ជាក់ថា ប្រសិនចង់ដឹងកាន់តែច្បាស់ សូមរង់ចាំអានសៀវភៅពិធីការការទូត និងពិធីការអាស៊ាន។ សៀវភៅនេះមានប្រយោជន៍សម្រាប់មន្ត្រីរាជការ និងវិស័យឯកជន ដើម្បីយល់ដឹងពីពិធីការ និងរបៀបរស់នៅ, ធ្វើការនៅក្នុងសង្គមស៊ីវីល័យ និងទំនាក់ទំនងអន្តរជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ