KPT+
មកស្គាល់មេដឹកនាំពិភពលោកមានឈាមជ័រ ឥណ្ឌា ក្រៅពីនាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស
បច្ចុប្បន្នអ្នកនយោបាយដែលមានដើមកំណើតឥណ្ឌាកំពុងបម្រើការនៅក្នុងមុខតំណែងសំខាន់ៗក្នុងប្រទេសនានាជុំវិញពិភពលោក បន្ទាប់ពីលោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ ។
សម្រាប់អង់គ្លេស លោក Sunak គឺជាមេដឹកនាំដើមកំណើតឥណ្ឌាដំបូងគេដែលឡើងកាន់តំណែងកំពូលនៅក្នុងប្រទេសមួយនេះ ។ នាយករដ្ឋមន្ត្រីវ័យ ៤២ ឆ្នាំរូបនេះ គឺជាកូនចៅជនអន្តោប្រវេសន៍ហិណ្ឌូដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមកពីឥណ្ឌា និងអាហ្វ្រិកខាងកើត និងធ្លាប់កាន់ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេស ។
នេះគឺជាមេដឹកនាំពិភពលោកចំនួន ៣ រូបផ្សេងទៀតដែលមានដើមកំណើតឥណ្ឌា ក្រៅពីលោក Sunak៖
លោកស្រី Kamala Harris
លោកស្រី Kamala Harris ដែលមានដើមកំណើតនៅរដ្ឋ Tamil Nadu របស់ឥណ្ឌា បច្ចុប្បន្នកំពុងកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងជួររដ្ឋាភិបាលដឹកនាំដោយលោក Joe Biden ។
អ្នកនយោបាយដែលជាសមាជិកគណបក្សប្រជាធិបតេយ្យរូបនេះ បានក្លាយជាអនុប្រធានស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ខណៈពីមុនមកលោកស្រី Kamala Harris បានបម្រើការជាអគ្គមេធាវីនៃរដ្ឋកាលីហ្វ័រញ៉ា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ ។
លោក Antonio Costa
លោក Antonio Costa គឺជានាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសព័រទុយហ្គាល់ ហើយកំពុងបម្រើការកាន់តំណែងជាលើកទី ៣ របស់គាត់ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ ២០២២ នេះ ។ អ្នកនយោបាយរូបនេះគឺមានដើមកំណើតពាក់កណ្តាលព័រទុយហ្គាល់ និងពាក់កណ្តាលអ្នកក្រុង Goa របស់ឥណ្ឌា ។
លោក Pravind Jugnauth
លោក Pravind Kumar Jugnauth ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ូរីសនៅឆ្នាំ ២០១៧ បន្ទាប់ពីកាន់តំណែងសំខាន់ៗមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រី ។ អ្នកនយោបាយរូបនេះកើតនៅក្នុងគ្រួសារជនជាតិឥណ្ឌានៅតំបន់ La Caverne ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
ចុចអាន ៖ គណៈរដ្ឋមន្ត្រី អង់គ្លេស ១០ រូបលាលែងពីតំណែង ក្រោយនាយករដ្ឋមន្ត្រីថ្មី ចូលកាន់អំណាច
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ