Connect with us

កីឡា

កីឡាករ​បាល់ទាត់​ថៃ​២​នាក់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ស្លាប់

បានផុស

នៅ

អ្នកចាំទី​របស់​ក្លិប Chonburi FC នៃ​លី​គ​បាល់ទាត់​ថៃ កីឡាករ Worawut Sukuna អាយុ ២៣​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់ថា​ បានសម្លាប់​មនុស្ស​ម្នាក់​ដែល​កំពុង​ហាត់ប្រាណ និង​របួស​ម្នាក់ទៀត ខណៈពេលដែល “​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​” នៅ​លើ​ស្ពាន Chonburi តាម​បណ្តោយ​សមុទ្រ នេះ​បើ​យោងតាម​ប៉ូលីស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ូលិស​ក្រុង​ឈុន​បុរី បាន​ទទួល​របាយការណ៍​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​រថយន្ត​បាន​បុក​មនុស្ស​ដែល​កំពុង​ហាត់ប្រាណ​នៅលើ​ស្ពាន​។

​ប៉ូលីស គ្រូពេទ្យ និង​បុគ្គលិក​សង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ស្វែងរក និង​ឃើញ​ថា លោកស្រី Kanya Ponghatsabon អាយុ ៦២​ឆ្នាំ​បាន​ស្លាប់​។ នាង​ស្ថិតក្នុង​សំលៀកបំពាក់​ហាត់ប្រាណ​។ ជើង​ស្តាំ​របស់​នាង​បាន​បាក់ ហើយ​លលាដ៍ក្បាល​របស់​នាង​បាន​បែក​។ គេ​ក៏បាន​រក​ឃើញ​អ្នករងរបួស​ធ្ងន់​ដែល​បាក់ជើង​ស្តាំ​ផងដែរ​។ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹង​ថា គេ​បាន​ប្រទះឃើញ​រថយន្ត​តូយ៉ូតា​វី​យ៉ូ​ស ពណ៌​ខ្មៅ​រង​ការខូចខាត​ចម្ងាយ ២០​ម៉ែត្រ​ពី​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ឈ្មោះ Worawut គេ​បាន​អះអាងថា​ ខ្លួន​ជា​អ្នកបើករថយន្ត ហើយ​មាន​អាកប្បកិរិយា​ដូចជា​ស្រវឹង​។ ភ្លាមៗ​នោះ មន្ត្រី​បាន​ពិនិត្យ​ឈាម​របស់គាត់​រក​ជាតិ​អាល់កុល ហើយ​បាន​រកឃើញថា​ វា​មាន​កម្រិត 184 mg/dl ប៉ុន្តែ​គេ​បដិសេធ​មិន​ចុះហត្ថលេខា​លើ​ឯកសារ​ប៉ូលីស​ណាមួយ​ឡើយ​។

មនុស្សម្នាក់​ក្នុងចំណោម ២​នាក់​ត្រូវបាន​គេ​អះអាងថា​ ស្រវឹង​។ គាត់​បាន​ជេរប្រមាថ​បុគ្គលិក​សង្គ្រោះ អ្នកយកព័ត៌មាន​ក្នុង​តំបន់ ក៏ដូចជា​មន្ត្រីប៉ូលិស​។ អាក្រក់​ជាង​នេះ គេ​ថែមទាំង​ចោទ​ថា ​បាន​ព្យាយាម​វាយ​ប៉ូលិស ប៉ុន្តែ​មន្ត្រី​នោះ​បាន​គេច​ពី​កណ្តាប់ដៃ​។ បុរសនោះត្រូវគេ​បាន​ស្គាល់ថា​ ជា​ខ្សែការពារ​ក្លិប Chonburi FC គឺ​កីឡាករ Chalermpong Kerdkaew វ័យ ៣៦​ឆ្នាំ ធ្លាប់ជា​អតីត​កីឡាករ​ជម្រើសជាតិ​ថៃ (២០១៧-២០១៩) ថែម​ទៀត​ផង។

ក្រោយមក​រូបគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​កន្លែងកើតហេតុ ខណៈដែល​អ្នកចាំទី​វ័យក្មេង Worawut ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​មិន​ប្រុងប្រយ័ត្ន និង​ស្រវឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​៕

ប្រភព​ ៖ The Nation Thailand
អត្ថបទ ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម