កីឡា
លោក Honda ចាប់អារម្មណ៍កីឡាករខ្មែរ-អាមេរិក Nick Taylor ខ្លាំង
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចាប់អារម្មណ៍ខ្លាំងអំពីសមត្ថភាពរបស់កីឡាករខ្មែរ-អាមេរិក Nick Taylor ដែលទើបតែបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាលើកដំបូងកាលពីពេលថ្មីៗនេះ។

លោក Keisuke Honda បាននិយាយថា ៖« Nick ជាកីឡាករល្អម្នាក់។ រូបគេមានមូលដ្ឋានគ្រឹះល្អ ដែលបានហ្វឹកហាត់ក្នុងបរិយាកាសបាល់ទាត់កម្រិតខ្ពស់នៅសហរដ្ឋអាមេរិក។ សម្រាប់ខ្ញុំ ងាយស្រួលទំនាក់ទំនងជាមួយគ្នា។ សម្រាប់ខ្ញុំគាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែរូបគេត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយក្រុមជម្រើសជាតិ។ សម្រាប់ការប្រកួតគាត់កន្លងមក រូបគេមានឱកាស ប៉ុន្តែមិនសម្រេចបាន»។

កីឡាករខ្មែរ-អាមេរិក Nick Taylor ដែលកំពុងលេងនៅក្លឹបបាល់ទាត់អាមេរិក Orlando City B ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើកដំបូងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ បង់ក្លាដែស កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ក្រោមការដឹកនាំរបស់លោក Honda កីឡាករខ្មែរ-អាមេរិករូបនេះត្រូវបានប្តូរចូលនៅវគ្គទី២ ហើយក៏បង្ហាញទម្រង់លេងគួរឲ្យកត់សំគាល់ផងដែរ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ