ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ អាមេរិក កំពុងប្រើប្រាស់អ៊ុយក្រែន ជាឈ្នាន់ប្រឆាំង រុស្ស៊ី (មានវីដេអូ)
អ៊ុយក្រែន ពិតជាត្រូវបានគ្រប់គ្រងពីសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ជាឈ្នាន់ប្រឆាំងនឹងប្រទេសរុស្ស៊ីមែន។ នេះបើតាមសម្តីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងនៅក្នុងកិច្ចប្រជុំនៃប្រធានសន្តិសុខ និងសេវាកម្មពិសេសរបស់ CIS កាលពីថ្ងៃពុធទី២៦ខែតុលា។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-1888-1024x681.png)
មេដឹកនាំរុស្ស៊ីនិយាយថា “អ្វីដែលពួកគេ កំពុងព្យាយាមសម្រេចឲ្យបាន គឺត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន បានក្លាយជាឧបករណ៍នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះ ពិតជាបានបាត់បង់អធិបតេយ្យភាព និងត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយសហរដ្ឋអាមេរិក ដែលប្រើជាកំពែងប្រឆាំងនឹងរុស្ស៊ី និងប្រឆាំងនឹងរដ្ឋសហភាពរបស់យើង ដូចជាសាធារណរដ្ឋបេឡារុស និង CSTO ក៏ដូចជា CIS ដែរ”។
លោកពូទីននិយាយថា “ស្ទើរតែភ្លាមៗ ទឹកដីអ៊ុយក្រែន ត្រូវបានប្រែក្លាយទៅជាកន្លែងសាកល្បងសម្រាប់ការពិសោធន៍ជីវសាស្ត្រយោធា។ សាច់ដុំយោធាអ៊ុយក្រែន កំពុងត្រូវបានពង្រឹងដោយអាវុធធុនធ្ងន់។ បំណងចង់បានអាវុធនុយក្លេអ៊ែររបស់របបក្រុងកៀវ ត្រូវបានគេទុកចោល។ អាជ្ញាធរក្រុងកៀវ បានប្រកាសចេតនានេះ ជាសាធារណៈ ប៉ុន្តែគ្រប់គ្នានៅស្ងៀម។ អ៊ុយក្រែនក៏មានគម្រោងប្រើប្រាស់អ្វីដែលគេហៅថា “គ្រាប់បែកកខ្វក់” សម្រាប់ការបង្កហេតុផងដែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-1889.png)
គួរបញ្ជាក់ថា CSTO គឺជាអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលរួមមានរដ្ឋក្រោយសូវៀតចំនួន៦គឺ អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាហ្ស៊ីគីស្ថាន។
ចំណែក CIS គឺជាអង្គការ រដ្ឋឯករាជ្យ Commonwealth ដែលមានសមាជិកចំនួន៩គឺ អាមេនី អាស៊ែបៃហ្សង់ បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ម៉ុលដាវី រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SANA
ចុចអាន៖ លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី មិនមែនបំផ្លាញ អ៊ុយក្រែន នោះទេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?