Connect with us

កីឡា

Barcelona និង At.Madrid ក្រុមខ្លាំងដទៃទៀតធ្លាក់ចេញពីវគ្គចែកពូល Champions League

បានផុស

នៅ

ក្រុម​យក្ស​របស់​អេស្ប៉ាញ​ពីរ Barcelona និង Altectico Madrid បាន​ធ្លាក់​ចេញពី​វគ្គ​ចែក​ពូល UEFA Champions League ដែរ​ហើយ បន្ទាប់ពី​ចាញ់ និង​ស្មើ​រៀងៗ​ខ្លួន កាលពី​យប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Barcelona បាន​ចាញ់ FC Bayern Munich ដោយ​លទ្ធផល ០-៣ ពី​គ្រាប់​បាល់​របស់ Sadio Mane, Eric Maxim Moting និង Pavard ដែល​នេះ​គឺជា​បរាជ័យ​ដទៃ​ទៀត សម្រាប់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​មួយ​នេះ ក្រោម​ថ្វី​ជើង Bayern Munich និង​នាំ​ឲ្យ​ឈរ​នៅ​លេខ ៣ ក្នុង​ពូល បន្ទាប់ពី Inter ក៏បាន​យក​ឈ្នះ Viktoria Plzen ៤-០។

ដូច្នេះ Barcelona ត្រូវ​ធ្លាក់​មកលេង UEFA Europa League ១ ថ្ងៃ បន្ទាប់ពី Juventus ក៏ត្រូវ​ទៅលេង Europa League ដូចគ្នា។

ដោយឡែក Athletico Madrid វិញ ក៏បាន​ជ្រុះ​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​ដូចគ្នា បន្ទាប់ពី​យប់មិញ​បាន​ប្រកួត​ស្មើ ២-២ ទល់នឹង Bayern Leverkusen ដែល​លទ្ធផល​នេះ នាំ​ឲ្យ At. Madrid ឈរ​នៅ​លេខ ៣ ក្នុង​ពូល​ដូចគ្នា ដោយ​រក​បានតែ ៥ ពិន្ទុ គ្រា​ដែល​ក្រុម​លេខ ២ FC Porto មាន ៩ ពិន្ទុ។

យប់មិញ​ក៏បាន​រក​ឃើញ ៣ ក្រុម​បន្ថែម​ទៀត ដែល​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ផង​ដែរ គឺ Liverpool, Porto និង Inter Milan។ សរុប​ពេលនេះ​រក​ឃើញ ១២ ក្រុម​ហើយ បន្ទាប់ពី​ក្លិប Manchester City, Real Madrid, Napoli, Bayern Munich, Club Brugge, PSG, Chelsea, Benfica និង Borussia Dortmund៕

លទ្ធផល​គូ​ដទៃ​ទៀត ៖

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១៩ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៣៩ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៥៤ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម