Connect with us

KPT+

៥វិធីជំរុញឲ្យកូនរបស់អ្នកចូលចិត្តអានសៀវភៅតាំងពីនៅតូចៗ

បានផុស

នៅ

ការអានសៀវភៅគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ។ ទម្លាប់អានសៀវភៅ គឺកើតចេញពីការខិតខំបណ្តុះបណ្តារបស់ឪពុកម្តាយដល់កូនៗតាំងពីតូចៗមក ទើបអាចជំរុញទឹកចិត្តពួកគេ មានភាពខំប្រឹង និងស្រលាញ់ការអានសៀវភៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើឪពុកម្តាយគ្រប់រូបគួរធ្វើបែបណាដើម្បីឲ្យកូនៗស្រលាញ់សៀវភៅ និងមានទម្លាប់កាន់សៀវភៅអាន ជាពិសេសក្នុងសម័យឌីជីថលនេះ? ខាងក្រោមនេះ គឺជាគន្លឹះ ៥វិធី ដែលអាចឲ្យអាណាព្យាបាលគ្រប់រូបយកទៅអនុវត្តដើម្បីបង្ហាត់កូនតូចៗចូលចិត្ត និងស្រលាញ់សៀវភៅជាងកាន់ទូរសព្ទដៃ៖

១.អានសៀវភៅឲ្យកូនរបស់អ្នកស្តាប់ពេលគេនៅតូច

ម្តាយឪពុកត្រូវមានពេលវេលាយ៉ាងហោចណាស់ ១ម៉ោង ឬច្រើនជាងនេះ សម្រាប់អានសៀវភៅឲ្យកូនរបស់អ្នកស្តាប់។ ទោះបីជាពួកគេនៅតូចមិនទាន់ចេះនិយាយ ប៉ុន្តែគេអាចចាប់បាននូវអ្វីដែលអ្នកកំពុងតែនិយាយ និងផ្ទៀងស្តាប់តាមការអានរបស់អ្នក ព្រមទាំងសម្លឹងមើលរូបភាពតាមការចង្អុលដូចគ្នា។ ពួកគេអាចចាប់បានគំនិតតាមវិធីនេះ ហើយក៏អាចនាំឲ្យខួរក្បាលរបស់គេមានការគិតឆាប់រហ័ស និងចងចាំបានល្អ។

២.បញ្ចូលកម្មវិធីអានទៅក្នុងទូរសព្ទដៃ ឬ iPad

ក្នុងសម័យបច្ចេកវិទ្យានេះ គឺពិបាកណាស់ក្នុងការហាមកូនមិនឲ្យកាន់ ឬប៉ះពាល់ទូរសព្ធរបស់អ្នក។ តើគួរបែបណាចំពោះបញ្ហានេះ? នៅបន្តឲ្យកូនៗលេងទូរសព្ទទៀត ឬយ៉ាងណា? ជាក់ស្តែងប្រសិនជាលោកអ្នកអាចហាមឃាត់មិនឲ្យកូនៗកាន់ទូរសព្ទតែម្តងគឺជារឿងល្អមួយ។ ក៏ប៉ុន្តែក្នុងករណីដែលអ្នកពិបាកគ្រប់គ្រង អ្នកគួរបញ្ចូកកម្មវិធីអប់រំផ្សេងៗក្នុងទូរសព្ទដៃរបស់ខ្លួន ដូចជាកម្មវិធីអានសៀវភៅ ឬវីដេអូរឿងនិទានអប់រំជាដើម។

៣.បង្រៀនកូនពីរបៀបអានសៀវភៅ

ឳពុកម្តាយមានតូនាទីសំខាន់ណាស់ក្នុងការបង្រៀនកូនឲ្យចេះអានមុននឹងពួកគេចូលសាលារៀន។ លោកអ្នកគួរបង្រៀនឲ្យស្គាល់ពីតួអក្សរនីមួយៗ និងបង្រៀនឲ្យពួកគេចេះប្រកបតាមពាក្យមួយៗ។ បន្ទាប់មកគួរឲ្យគាត់ប្រកប និងអានអក្សរទាំងនោះចេញមកក្រៅ ដោយមានការតាមដាន​ និងជួយពីក្រោយរបស់អ្នកជានិច្ច។ ធ្វើបែបនេះជារឿយៗ ពួកគេនឹងចេះពីការអានសៀវភៅ និទានរឿងផងដែរ។

៤.ជ្រើសរើសសៀវភៅតាមអាយុរបស់ក្មេង ដោយមានរូបភាព និងអក្សរលាយគ្នា

មុននឹងទិញសៀវភៅ អ្នកត្រូវដឹងជាមុន ថាកូនរបស់អ្នកអាចនឹងចូលចិត្តសៀវភៅប្រភេទណាខ្លះ ហើយមិនចូលចិត្តបែបណា តាមរយៈការលេង និងគូររូបរបស់ពួកគេ។ អ្វីដែលខានមិនបាននោះគឺ អ្នកគួរយកសៀវភៅណាដែលមានរូបភាពទាក់ទាញ អមជាមួយនឹងអក្សរផងដែរ ទើបអាចទាញចំណាប់អារម្មណ៍របស់កូនមកអានសៀវភៅបានលឿន។

៥.បង្រៀនពីរបៀបសរសេរសួរសំណួរ និងសង្ខេបខ្លឹមសារ

អ្នកត្រូវចងចាំថាការអាន និងការសរសេរគឺត្រូវតែដើរជាមួយគ្នាជានិច្ច ដូច្នេះ អ្នកមិនគួរបង្រៀនកូនឲ្យចេះអានតែម៉្យាងឡើយ ត្រូវបង្រៀនគេពីវិធីសាស្ត្រនៃការសរសេរផងដែរ។ បន្ទាប់ពីនោះ ត្រូវព្យាយាមសួរសំណួរទៅកាន់គេជាបន្តបន្ទាប់ពីខ្លឹមសារ និងដំណើររឿងដែរបានអាននោះ។ ក្រោយពីអានសៀវភៅ ឬរឿងនោះចប់ អ្នកអាចសាកល្បងពួកគេដោយការ សង្ខេបពីខ្លឹមសារដែលអានរួចឡើងវិញ ឬ អាចឲ្យពួកគេរំលឹកពីឈ្មោះតួអង្គក៏បាន ដើម្បីមើលថា តើពួកគេចងចាំ និងចាប់បានខ្លឹមសារបានកម្រិតណា។

ឳពុកម្តាយ ឬ អាណាព្យាបាលគ្រប់រូប មានគួរយកចិត្តទុកដាក់បង្រៀន និងចំណាយពេលនៅជាមួយកូនឲ្យបានច្រើន តាមដែរអាចធ្វើទៅបាន ដើម្បីតាមដាន និងជួយកែតម្រូវពួកគេ សម្រាប់ការអភិវឌ្ឍខ្លួន ជាទំពាំងស្នងឫស្សីដ៏ល្អមួយ។ ជាមួយគ្នានេះ ម្តាយឳពុក ត្រូវអប់រំកូនដោយភាពអំណត់ខ្ពស់ ចៀសវាងនិយាយគំហក ស្រែកខ្លាំងៗ ងាយនឹងឲ្យពួកគេតក់ស្លុត ព្រមទាំងប៉ះពាល់ដល់អារម្មណ៍កូនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម