ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ប្រតិកម្មចំពោះទង្វើអសីលធម៌មួយចំនួនរបស់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន
ចាប់តាំងពីការដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរដោយអសីលធម៌ ដោយឡានធុនធំខ្លះ មិនត្រឹមតែប្រើប្រាស់គន្លងឆ្វេងដែលជាគន្លងសម្រាប់អ្នកវ៉ាជែង និងអ្នកបើកបរក្នុងល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងមិនជៀសឲ្យអ្នកចង់វ៉ាជែងទៀតផង។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទ សារព័ត៌មាន ស្តីពីលទ្ធផលរយៈពេល ៥ឆ្នាំ របស់ក្រសួងសាធារណការ នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២២ នេះ។
លោក សួន ចាន់ថុល បានលើកឡើងពីក្តីព្រួយបារម្ភ ខណៈដែលអ្នកបើកបរលើផ្លូវល្បឿនលឿនមួយចំនួន មិនគោរពសិទ្ធិ អាទិភាពរបស់អ្នកបើកបរដទៃទៀត ដោយក្នុងរយៈពេលនៃការដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាង ៣សប្តាហ៍នេះ ឃើញថា មានអ្នកមួយចំនួនបើកបរដោយអសីលធម៌ និងមិនគោរពច្បាប់នៃការប្រើប្រាស់ផ្លូវល្បឿនលឿន។
ជាការអំពាវនាវម្តងហើយម្តងទៀត លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យអ្នកបើកបរគ្រប់រូប យល់ឲ្យកាន់តែច្បាស់ពីការប្រើប្រាស់គន្លងផ្លូវនេះ។ លោកបន្ថែមថា ល្បឿនកំណត់លើការបើកបរលើផ្លូវល្បឿនលឿន យឺតបំផុតគឺ ៦០គីឡូម៉ែត្រ/១ម៉ោង ដោយអ្នកបើកបរត្រូវប្រកាន់ភ្ជាប់គន្លងស្តាំ ហើយល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រ/១ម៉ោង អ្នកបើកបរក្នុងល្បឿនលឿន ឬសម្រាប់ការវ៉ាជែង ទើបអាចប្រើប្រាស់គន្លងខាងឆ្វេងបាន។
គួររំលឹកថា ផ្លូវល្បឿនលឿនត្រូវបានបែងចែកជា ៣ គន្លងទៅ និង ៣ គន្លងមក ដែលក្នុងនោះរួមមាន៖
+ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា
- អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតា។
+ គន្លងផ្លូវសម្រាប់ជែង
- ក្នុងករណីសុំជែង អ្នកបើកបរយានយន្ត ត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។
- នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង ២ បាន។ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
+ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ គឺជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ៕
អត្ថបទដោយ ៖ សុធាវី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់