សន្តិសុខសង្គម
អាជ្ញាធរកំពង់ធំសម្អាតផ្លូវជាតិត្រៀមអុំទូកនៅដើមខែវិច្ឆិកាខាងមុខ
អភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២នេះបានដឹកនាំសម្អាតផ្លូវជាតិចាប់ពីស្ពានត្បូងចាម រហូតដល់រូបសំណាក់លោកតាអាចារ្យលាក់ ដែលប្រើប្រាស់រថយន្តទឹកចំនួន៤គ្រឿង ដើម្បីត្រៀមរៀបចំកម្មវិធីអុំទូកថ្នាក់ខេត្តនៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ប្រតិបត្តិការនេះនឹងរៀបចំឲ្យបានស្អាតរាប់បញ្ចូលទាំងការដាក់តាំងភ្លើងបំភ្លឺនៅពេលយប់ បោសសម្អាតដីលើផ្លូវ និងបរិវាណវិមានឯករាជ្យ។ ចំពោះបញ្ហាសណ្តាប់ធ្នាប់ក្រុមការងារកំពុងអនុវត្តចុះពិនិត្យជាប្រចាំដែលមិនអនុញ្ញាតឲ្យតាំងលក់ដូរទំនិញលើចំណីផ្លូវនាំឲ្យមានការកកស្ទះ ឬអាចបង្កជាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។
លោកបញ្ជាក់បន្ថែមថា ខេត្តកំពង់ធំនឹងរៀបចំកម្មវិធីអុំទូកថ្នាក់ខេត្តនៅត្រង់ចំណុចស្ពានស្ទឹងសែន ដែលអមដោយសួនច្បារធំទូលាយ ដែលមានបរិវេណសួនស្ទឹងសែន សួនសម្តេចតេជោ និងវេរ៉ងដាសាងសង់ថ្មីដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីបង្ករបរិយាកាសសប្បាយរីករាយក្រោយពេលគ្រោះទឹកជំនន់បានបញ្ចប់។

តាមការគ្រោងទុករដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំកម្មវិធីអុំទូកនៅពេលថ្ងៃ រីឯពេលយប់មានដុតកញ្ជ្រូចបង្ហោះគោម បណ្តែតប្រទីប និងមានក្រុមតន្រ្តីសម័យរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រគំកំដរ និងរាំលេងកំសាន្តផងដែរ។
គួរបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រកួតសរុបចំនួន៤២ទូកមានចំណុះសរុប ១,២៣១នាក់ មកពីប្រាំបួន ក្រុង ស្រុក ទូទាំងខេត្តកំពង់ធំ ក្នុងនោះទូកវែង “ទូក ង” ចំនួន៥ (ទូកមួង ១), ទូកខ្នាតអន្តរជាតិ ចំនួន១៦ ទូក, ទូកផ្កាចារ្យមាន ចំនួន២១ ទូក៕


អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២៣ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត