Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បញ្ជាក់ថា អាវុធ​ដែលលោកខាងលិច ផ្តល់​ទៅឲ្យ​អ៊ុយក្រែន​ បានធ្លាយដល់​ទីផ្សារ​ងងឹត (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រមុខសន្តិសុខ និងសេវាកម្មពិសេសនៃបណ្តាប្រទេសជាសមាជិកអង្គការរដ្ឋឯករាជ្យ Commonwealth (CIS) កាលពីថ្ងៃពុធទី២៦ខែតុលាថា សព្វាវុធរបស់លោកខាងលិច ដែលបញ្ជូនទៅអ៊ុយក្រែន បានធ្លាយទៅដល់ទីផ្សារងងឹត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ស្របពេលជាមួយគ្នានោះ មេដឹកនាំរុស្ស៊ី បានអំពាវនាវឲ្យអ្នកចូលរួមកិច្ចប្រជុំនេះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម ហើយបានកត់សម្គាល់ថា មានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរទៅៗ ដែលបង្កឡើងដោយទីផ្សារអាវុធខ្មៅ នៅក្នុងប្រទេសអ៊ុយក្រែន។

លោកពូទីន អះអាងថា “ក្រុមឧក្រិដ្ឋជនឆ្លងដែន បានចូលរួមយ៉ាងសកម្មក្នុងការរត់ពន្ធអាវុធទៅកាន់តំបន់ផ្សេងទៀត ហើយវាមិនមែនគ្រាន់តែជាអាវុធធុនធម្មតានោះទេ។ វាមានហានិភ័យខ្លាំងណាស់ ដែលក្រុមឧក្រិដ្ឋជនបានកាន់កាប់អាវុធដ៏មានឥទ្ធិពល រួមទាំងប្រព័ន្ធការពារដែនអាកាសចល័ត និងអាវុធដែលបាញ់ចំគោលដៅច្បាស់ៗផងដែរ”។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្វើឡើង បន្ទាប់ពីតំណាងអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានព្រមានកាលពីខែមុនថា មន្ត្រីអ៊ុយក្រែនពុករលួយ បានបង្កើតបណ្តាញបញ្ជូនអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ទៅកាន់ទីផ្សារងងឹតពិភពលោក។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia

ទន្ទឹមនឹងនោះ មន្ត្រីយោធាកំពូលរបស់លោកខាងលិចបានទទួលស្គាល់ថា វាស្ទើរតែមិនអាចទៅរួចទាល់តែសោះ ក្នុងការតាមដានប្រកបដោយប្រសិទ្ធភាព ដើម្បីរកឲ្យឃើញថាតើ អាវុធមានតម្លៃរាប់ពាន់លានដុល្លារដែលប្រគល់ទៅឲ្យអ៊ុយក្រែន ធ្លាយទៅដល់ណាឲ្យពិតប្រាកដ។

ចំណែកសារព័ត៌មាន CBS News ក៏បានរាយការណ៍ផងដែរថា ប្រហែល ៧០% នៃអាវុធដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន គឺមិនដែលទៅដល់សមរភូមិជួរមុខឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន៖ អាមេរិក កំពុងប្រើប្រាស់អ៊ុយក្រែន ជាឈ្នាន់ប្រឆាំង រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម