ព័ត៌មានជាតិ
រដ្ឋមន្រ្តី៖ គ្រឿងចក្របញ្ជូនទៅដល់ខេត្តក្រចេះ ត្រៀមបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេ
ឆ្លើយតបសំនួររបស់សារព័ត៌មានកម្ពុជាថ្មីក្នុងសន្និសីទព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គ្រឿងចក្រមួយចំនួនពិតជាបានបញ្ជូនដើម្បីត្រៀមទៅបើកការដ្ឋានសាងសង់ស្ពាននៅខេត្តក្រចេះ។
“រូបថតដែលបែកធ្លាយពិតជា ១០០% ជាគ្រឿងចក្របញ្ជូនទៅដើម្បីស្ថាបនាស្ពាននៅខេត្តក្រចេះ។ ជាធម្មតាក្រុមហ៊ុនត្រូវបញ្ជូនគ្រឿងចក្រទៅមុន ហើយចាប់ផ្តើមធ្វើការបណ្តើរៗលើការដ្ឋានដែលត្រូវសាងសង់”។ លោក ស៊ុន ចាន់ថុល បានបន្ថែម។
បើតាមលោករដ្ឋមន្រ្តី កិច្ចព្រមព្រៀងបានចុះហត្ថលេខារួចហើយ។ មេដឹកនាំចិននឹងចុះហត្ថលេខាលើការផ្តល់ប្រាក់កម្ចីសាងសង់ក្នុងដំណើរទស្សនកិច្ចមកចូលរួមកិច្ចប្រជុំអាស៊ាននៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃទៀតនេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សាងសង់ឡើងក៏នឹងតភ្ជាប់ជាមួយខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលសម្រួលកាត់បន្ថយចម្ងាយផ្លូវត្រឹម ១២៩គីឡូម៉ែត្រតែប៉ុណ្ណោះ។ កន្លងមកលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល