ព័ត៌មានជាតិ
កម្ពុជា ក្នុងនាមប្រធានអាស៊ាន នៅតែប្តេជ្ញាចិត្តជំរុញដំណោះស្រាយអាទិភាព ៣ចំណុចរបស់សម្ដេចតេជោ ស្ដីពី វិបត្តិនៅមីយ៉ាន់ម៉ា
នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នាទីក្រុងហ្សាកាតា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញដំណោះស្រាយជាអាទិភាភាចំនួន ៣ចំណុច ដើម្បីជួយសម្រួលស្ថានភាពដ៏តានតឹងនៅមីយ៉ាន់ម៉ា ហើយអាចឈានទៅបញ្ចប់វិបត្តិនៅប្រទេសនេះបាន។
បើតាមសេចក្ដីថ្លែងការណ៍ នៃកិច្ចប្រជុំបន្ទាន់ពិសេសនេះ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរំលឹកដល់ទស្សនកិច្ចបើកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់មីយ៉ាន់ម៉ាកន្លងទៅ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចទាំង ២លើក របស់ប្រេសិតពិសេសអាស៊ាន។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន គឺបានដាក់ចេញនូវដំណោះស្រាយបន្ទាន់ចំនួន ៣ រួមមាន៖ ១. បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា ២. សម្របសម្រួលផ្ដល់ជំនួយមនុស្សធម៌ និង៣. បង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ រវាងភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ កិច្ចព្រមព្រៀងនេះ បានសង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន និងតួនាទីនាំមុខរបស់អាស៊ាន ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងលោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្ដអាណត្តិរបស់ខ្លួន ក្នុងរយៈពេល ១០ខែកន្លងមកនេះ។
កិច្ចប្រជុំពិសេសនេះ ក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយ អំពីវិធីក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ទៅតាមតម្រូវការក្នុងការចាប់ផ្ដើមឡើងវិញ នូវទំនាក់ទំនងយ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ