KPT+
លាបក្រែមរាល់ថ្ងៃ បបូរមាត់នឹងខ្មៅ អ្នកជំនាញណែនាំ ៥ វិធីនេះ
ក្រែមលាបមាត់គឺជាល្បាយនៃប្រេងនិងក្រមួន ចំណែកឯពណ៌ក្នុងក្រែម បានមកពីថ្នាំពណ៌និងសារធាតុពណ៌ផ្សេងៗ។ សារធាតុពណ៌ គឺជាការលាយបញ្ចូលគ្នារវាងលោហៈធាតុផ្សេងៗ (អុកស៊ីត) ប៉ុន្តែកម្រិតនៃលោហៈធាតុដែលគេប្រើដើម្បីផ្សំមានកម្រិតត្រឹមត្រូវមិនបង្កគ្រោះថ្នាក់ទេ។
ទន្ទឹមនឹងនោះ សម្រាប់អ្នកមានជំងឺស្បែក មានបបូរមាត់ឆាប់ប្រតិកម្ម ឬបបូរមាត់ខ្មៅ ដែលចូលចិត្តលាបក្រែមរាល់ថ្ងៃ ទើបជាបញ្ហាដោយសារតែសារធាតុពណ៌នៅក្នុងក្រែមអាចបង្កសភាពធ្ងន់ធ្ងរដល់ជំងឺស្បែកបបូរមាត់ ធ្វើឲ្យបបូរមាត់រលាកនិងខ្មៅជាដើម។

កត្តានាំឲ្យបបូរមាត់ខ្មៅ ជាទូទៅមានដូចជា៖
_ ចូលចិត្តលិឍមាត់
_ ជក់បារី
_ ជំងឺស្បែកបបូរមាត់
_ រលាកកម្ដៅថ្ងៃ
_ ជំងឺស្លេកស្លាំង
_ ហ្សែន។
នេះជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើទៅលើបបូរមាត់របស់អ្នក៖
_ លាបក្រែមការពារកម្ដៅថ្ងៃមុនប្រើប្រាស់ក្រែមពណ៌
_ ប្រើក្រែមរលោងពណ៌សាច់ច្រើនជាងក្រែមស្ងួតពណ៌ដិត
_ មិនត្រូវលាបក្រែមលើសពី ២ដងក្នុងមួយថ្ងៃ
_ កុំលាបក្រែមបើមិនចាំបាច់
_ ត្រូតពិនិត្យថ្ងៃផុតកំណត់របស់ក្រែម។

សូមបញ្ជាក់ដែរថា ក្រែមពណ៌ក្រហមឬពណ៌ក្រម៉ៅៗដិតៗផ្ទុកនូវជាតិលោហៈធាតុច្រើនណាស់ ដូច្នេះហើយអ្នកជំនាញគាត់ណែនាំឲ្យយើងបកមកប្រើប្រាស់ពណ៌ស្រាលៗ និងមានសភាពរលោងៗទន់ៗវិញ ជាជាងប្រើប្រាស់ប្រភេទស្ងូតៗធ្វើឲ្យខូចស្បែកមាត់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗ តាមបែបធម្មជាតិ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត