ព័ត៌មានអន្ដរជាតិ
ជំងឺអាថ៌កំបាំង សម្លាប់សិស្សសាលាវៀតណាមម្នាក់ ខណៈជាង ៧០០នាក់ធ្លាក់ខ្លួនឈឺ (មានវីដេអូ)
សិស្សជាង៧០០នាក់ នៅខេត្ត Bac Kan ភាគខាងជើង បានធ្លាក់ខ្លួនឈឺយ៉ាងអាថ៌កំបាំង ហើយកុមារអាយុ ៨ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិត។

នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលស្រុក Cho Don បាននិយាយថា សាលាបឋមសិក្សា Bang Lung កាលពីដើមសប្តាហ៍នេះ បានរាយការណ៍ពីការផ្ទុះជំងឺគ្រុនក្តៅនៅសាលារៀន។
ចាប់តាំងពីថ្ងៃចន្ទមក ស្រុកទាំងមូល មានសិស្សចំនួន៧៣៦នាក់ក្នុងចំណោមសិស្សទាំង ១០ ០០០នាក់ ដែលត្រូវសម្រាកនៅផ្ទះ ដោយសារតែបញ្ហាសុខភាពផ្សេងៗ។ សិស្ស៦៩៨នាក់ក្នុងចំណោមនោះ មានអាការក្តៅខ្លួន ខណៈអ្នកផ្សេងទៀតចេញរោគសញ្ញាដូចជា ឈឺពោះ ឬឈឺជើង។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Cho Don ក៏បានទទួលសិស្សបឋម និងសិស្សមត្តេយ្យជាច្រើននាក់ ដែលចេញរោគសញ្ញាដូចជាក្អក និងក្តៅខ្លួន ផងដែរ។
លោក Nong Van Quan ប្រធានមជ្ឈមណ្ឌលបាននិយាយថា មជ្ឈមណ្ឌលបានប្រមូលសំណាកសិស្សទាំងអស់ សម្រាប់ធ្វើតេស្តរកមូលហេតុ។
សំណាកចំនួន៧ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៅទីក្រុងហាណូយ ដើម្បីធ្វើតេស្ត ហើយសំណាកចំនួន៥ បានបង្ហាញលទ្ធផលវិជ្ជមានចំពោះជំងឺគ្រុនផ្តាសាយប្រភេទ B ចំណែកសំណាកផ្សេងទៀត មានលទ្ធផលអវិជ្ជមាន។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុច្បាស់លាស់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយប្រភេទ B គឺឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម ហើយរយៈពេលចេញរោគសញ្ញាគឺប្រហែលមួយទៅបីថ្ងៃ។ រោគសញ្ញារួមមានគ្រុនក្តៅ ក្អក និងឈឺបំពង់ក ហើយនៅក្នុងករណីធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ផ្លូវដង្ហើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ លេចចេញជំងឺអាថ៌កំបាំងមួយទៀត ពេលនេះសម្លាប់មនុស្សជិត ១០០នាក់ហើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ