ជីវិតកម្សាន្ដ
Gubgib កាន់តែក្មេងជាងវ័យ ក្រោយកែសម្ផស្សរួច
តារាសម្ដែង Gubgib Sumonthip ក្រោយកែសម្ផស្សច្រើនដង ពីប្រទេសកូរ៉េខាងត្បូង សម្រស់នាងកាន់តែប្លែកដូចមនុស្សពីរផ្សេងគ្នា រហូតហ្វេនមើលនាងសឹងតែលែងស្គាល់ ។


កាលពីពេលថ្មីៗនេះ តារាសម្ដែង Gubgib Sumonthip បានបញ្ចេញរូបថតប៉ុន្មានសន្លឹក រួមជាមួយនឹងខេបសិនដ៏គួរឲ្យស្រលាញ់ថា “ផ្ទះទាញមុខអ្នក ខ្ញុំមិនចូលចិត្តវាទេ។ ប៉ុន្តែបើអ្នកទាញមកឱបខ្ញុំ ខ្ញុំមិនប្រកាន់ទេ”ខណៈ រូបខាងលើគឺជារូបថតដែលអ្នកម្ដាយកូន២រូបនេះ កំពុងអង្គុយចោងហោង ពាក់អាវវាលក្លៀក និងស្លៀកខោពណ៌ស។ បើទោះបីជាទីតាំង បរិយាកាស រួមទាំងសំលៀកបំពាក់មិនដូចដើរកម្សាន្ត ប៉ុន្តែមុខមាត់ដ៏ស្រស់ស្អាតក្រោយកែកុនរួច កាន់តែស្អាតប្លែកមើលសឹងមិនស្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។


បន្ថែមពីនេះអ្នកគាំទ្រ Gubgib ជាច្រើនបានចូលមកបញ្ចេញមតិ សរសើរពីសម្រស់របស់នាងថា មានកូនហើយក្ដី តែនៅតែស្អាតនិងថែមទាំងមានសំណាងទទួលបានស្វាមីតែងផ្ដល់ភាពកក់ក្ដៅឲ្យជានិច្ច។ លើសពីនេះ ក្រោយកែសម្ផស្សរួចការងារក្នុងអាជីពសិល្បៈរបស់នាង កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបរូបផ្សិតដែល Chompoo សម្ញែងក្នុងពិធីលាភាពនៅលីវប្អូនថ្លៃថ្ងៃមុន តម្លៃកប់ក្ដោង
ចុចអាន៖Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់