Connect with us

សេដ្ឋកិច្ច

​​​ឧកញ៉ា តែ តាំងប៉ ៖ វិស័យ SME នៅតែជួបបញ្ហា​ទីផ្សារ ដោយសារខ្វះការគាំទ្រផលិតផល​ក្នុងស្រុក

បានផុស

នៅ

វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅតែជួបប្រទះបញ្ហាទីផ្សារ ដោយសារការហូរចូលផលិតផល​បរទេសយ៉ាងសន្ធឹក និងខ្វះការគាំទ្រផលិតផលក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានលើកឡើងថា ការមិននាំគ្នាគាំទ្រផលិតផលក្នុងស្រុក ធ្វើឱ្យវិស័យ SME ជាប់គាំង ដោយសារផលិតបានហើយតែខ្វះទីផ្សារ។

លោកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជា មានគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តែការអនុវត្តនៅ​មានភាពធូររលុង ស្ថាប័នពាក់ព័ន្ធ មិនសូវយកចិត្តទុកដាក់លើការផលិតនៅក្នុងស្រុក បែរជាទៅគាំទ្រឱ្យមាន​ការនាំចូលផលិតផលពីរបទេស ដែលធ្វើឱ្យវិស័យ SME រងផលប៉ះពាល់ខ្លាំង។

លោកថ្លែងដូច្នេះថា« បើនាំទំនិញគេចូល ផលិតផលក្នុងស្រុកយើងលក់យ៉ាងម៉េចដាច់ យើងត្រូវនាំគ្នាជំរុញគោល​នយោបាយកែច្នៃផលិតផលកសិកម្ម ធ្វើយ៉ាងណាឱ្យ SME អាចកែច្នៃលក់បាន និងមានទីផ្សារលក់ត្រឹមត្រូវ ពួកគាត់នឹងអាចរស់បាន»។

បើតាមលោកឧកញ៉ា តែ តាំងប៉ សព្វថ្ងៃនៅកម្ពុជា ផលិតអ្វីក៏បានដែរ តែសំខាន់ខ្វះការគាំទ្រ។ កម្ពុជា ជាប្រទេស​កសិកម្ម មិនចាញ់វៀតណាម និងថៃឡើយ។ នៅកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមប្រមាណ ៩៩.៥ភាគរយ។ ដើម្បីឱ្យវិស័យនេះ ដំណើរការបានល្អប្រសើរ រាជរដ្ឋាភិបាល ត្រូវជួយរកទីផ្សារ បន្ធូរបន្ថយពន្ធ បណ្តុះបណ្តាលជំនាញ​បច្ចេកទេសគ្រប់បែបយ៉ាង ដល់អ្នកស្ថិតក្នុងវិស័យនេះ។

ទោះយ៉ាងណា រាជរដ្ឋាភិបាល បានជួយមួយផ្នែកហើយ តែយើងទាំងអស់គ្នា ក៏ត្រូវរួមចំណែកជួយគ្នាផងដែរ ព្រោះវិស័យ SME យើងនៅខ្សោយនៅឡើយ ពោលគឺខ្សោយទាំងធនធាន ខ្សោយទាំងបច្ចេកទេស និងទីផ្សារ។ នេះជាការបន្ថែមរបស់លោកឧកញ៉ា តែ តាំងប៉។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានថ្លែងទៀតថា « យើងត្រូវយកយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី១ និងទី៤ របស់រាជរដ្ឋាភិបាលដាក់ចេញ គឺកាត់បន្ថយការនាំចូល ជំរុញការកែច្នៃផលិតផល​ដែលចេញ​ពីកសិកម្មឱ្យទៅជាចំណីអាហារ និងត្រូវនាំគ្នាស្វះស្វែងរកទីផ្សារ ដើម្បីជួយវិស័យនេះ»។

លោកឧកញ៉ា តែ តាំងប៉ សង្កត់ធ្ងន់ថា ក្នុងមួយឆ្នាំៗ កម្ពុជា នាំចូលប្រមាណ ៨ពាន់លានដុល្លារ ពីប្រទេសជិតខាង។ លោកថា ប្រសិនបើយើងផលិតបានផលិតផលរបស់យើងតែពាក់កណ្តាលនៃការនាំចូលនេះ ក៏វិស័យ SME រស់បាន​ដែរ។

សហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម គិតត្រឹមឆ្នាំ ២០២១។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីដល់សហគ្រាស​ធុនតូច ​និងមធ្យម (SME) ជាង ៤ម៉ឺនមូលដ្ឋាន នៅទូទាំងប្រទេស ដោយបានបង្កើតការ​ងារជាង ៤សែននាក់។

យោងតាមធនាគារអភិវឌ្ឍអាស៊ី ADB បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩៩%នៃសហគ្រាសសរុប បានរួមចំណែកប្រមាណ ៦០ភាគរយនៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០​ភាគរយ​នៃកម្លាំងពលកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ១ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម