សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែម ៤០០លានដុល្លារ ស្តារកំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានផ្តល់កញ្ចប់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា លើហិរញ្ញប្បទាន ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។
ការបន្ថែមកញ្ចប់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
លោក វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះ ADB ដែលបានចូលរួមចំណែកនៅក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគីវិញ។
លោក វង្សី វិស្សុត បានលើកឡើងថា ក្រៅពីការទទួលបាននូវជោគជ័យដ៏ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាក៏បានគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់អវិជ្ជមានពីវិបត្តិនៃជំងឺនេះមកលើសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ តាមរយៈការដាក់ចេញដោយទាន់ពេលវេលា និងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកញ្ចប់អន្តរាគមន៍ និងជំនួយសង្គមជាច្រើនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ក៏ដូចអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។
ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានល្អប្រសើរ។ លោកក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូឆ្នាំ២០២៤-២០២៨។
ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ប៊ីលានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB អះអាងថា នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បីជួយដល់វិស័យឯកជនថែមទៀត។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានប្រមាណ ៣ ៨៨៧ លានដុល្លារអាមេរិក, សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១២៤ ក្នុងនោះគម្រោងចំនួន ៨៣ បានបញ្ចប់ និងគម្រោងចំនួន ៤១ កំពុងដំណើរការ និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៦៥ ក្នុងនោះគម្រោងចំនួន ៤១ បានបញ្ចប់ និងគម្រោងចំនួន ២៤ កំពុងដំណើរការ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់