ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានថា ពិភពលោក កំពុងប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពី សង្គ្រាមលោកលើកទី២ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ពិភពលោក កំពុងប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២មក។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វិទ្យាស្ថាន Valdai Discussion Club នៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលា លោកពូទីនបាននិយាយថា “យើងកំពុងឈរនៅលើព្រំដែនប្រវត្តិសាស្ត្រ។ ទៅមុខ គឺប្រហែលជាទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត និងមិនអាចទាយទុកជាមុនបាន ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មក”។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានស្តីបន្ទោសបស្ចិមប្រទេស ចំពោះការលេងល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់។ លោកនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានជួយញុះញង់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយក្នុងពេលជាមួយគ្នានេះ ណាតូបានបង្កវិបត្តិលើអធិបតេយ្យភាពរបស់ចិននៅតៃវ៉ាន់ ដើម្បីពង្រឹងអំណាចគ្រប់គ្រងពិភពលោករបស់ខ្លួន។
មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា នៅពេលទីក្រុងមូស្គូ បង្ហាញនូវកង្វល់ផ្នែកសន្តិសុខ ដែលចាំបាច់ត្រូវដោះស្រាយដើម្បីបញ្ចៀសវិបត្តិអ៊ុយក្រែនកាលពីខែធ្នូឆ្នាំមុន, អង្គការណាតូបានទុកចោលសំណើនៅមួយឡែក។ វាមិនអាចទៅរួចក្នុងការមិនខ្វាយខ្វល់អំពីរឿងនេះ។ វិបត្តិបានឈានដល់កម្រិតពិភពលោកយ៉ាងពិតប្រាកដ។ វាប៉ះពាល់ដល់អ្នករាល់គ្នា ហើយយើងមិនគួរធ្វើឲ្យមានការភាន់ច្រឡំផ្សេងទៀតឡើយ។
លោក ពូទីន ក៏បានចោទប្រកាន់បស្ចិមប្រទេស ពីការបង្កាច់បង្ខូចនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី ដើម្បីបង្ខំឲ្យសម្ព័ន្ធមិត្តងាកចេញពីទីក្រុងមូស្គូផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី ព្រមាន កំណត់គោលដៅលើ ផ្កាយរណបពាណិជ្ជកម្មរបស់ លោកខាងលិច
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច