ព័ត៌មានជាតិ
កម្ពុជាគ្រោងនឹងរៀបចំពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចឡើងវិញក្រោយខកខាន២ឆ្នាំ
កម្ពុជាគ្រោងនឹងរៀបចំបើកពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩រួចមក។
បើតាមលោក DARREN អ្នកគ្រប់គ្រងនិងរៀបពិព័រណ៍នេះបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី២៧តុលាថា ពិព័រណ៍ខ្នាតអន្តរជាតិសម្រាប់វិស័យឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីការងើបស្ទុះឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។
លោកបានបន្តថា ពិព័រណ៍បែបនេះត្រូវបានប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ ការត្រលប់មកវិញលើកទី០៧ ក្នុងឆ្នាំ២០២២ នេះយើងទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងក្នុងស្រុក និងអន្តរជាតិជាង១៥០ ក្រុមហ៊ុនជាមួយ ការបង្ហាញផលិតផលជាង ៥០០ប្រេនហើយត្រូវបានគេរំពឹងថានឹងមានភ្ញៀវចូលរួមទស្សនាជាង ១០០០០នាក់។លោកបានបន្តទៀតថា ពិព័រណ៏នេះទទួលបានការគាំទ្រ ពីសំណាក់សពីវិស័យទេសចរណ៍កម្ពុជា, សមាគមន៍អួតែលកម្ពុជា ,វិទ្យាស្ថានម្ហូបអារហារកម្ពុជានិងក្រុមហ៊ុន GBS បានរួមគូសហការ រៀបចំកម្មវិធី ស្តីពីការធ្វើបទបង្ហាញ និងចែករំលែកអំពីចំណេះដឹង ជំនាញ លើវិស័យចំអិនម្ហូបការកាហ្វេ និង ជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ព្រឹត្តិការនេះ
និងត្រូវសម្ពោធបើកបង្ហាញជាផ្លូវការពីសំណាក់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
លោកបានបន្ថែមថា បន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរឆ្នាំនៃឧស្សាកម្មផ្នែកទេសចរណ៍ យើងជឿជាក់ថា ពិព័រណ៍នេះដែលរៀបចំឡើងនៅក្នុងឆ្នាំនេះ ជាឱកាសក្នុងជួបជុំអ្នកជំនាញក្នុងវិស័យនេះដើម្បីចែករំលែកនូវបទពិសោធន៏និងបង្កើតភាពជាដៃគួរអាជីវកម្មសារជាថ្មីឡើងវិញ។
វត្តមាននៃអ្នកផ្គត់ផ្គង់ មកពីបណ្តាលប្រទេសជាង៨០ប្រទេស ដែលចូលមកទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីស្វែងរក ដៃគូរសហការដែលសម្រួល ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សម្រាប់ដៃគូរ ចែកចាយនៅក្នុងស្រុក៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់