Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូងហើយ! អាមេរិក ប្រឈមមុខនឹងជម្លោះនុយក្លេអ៊ែរជាមួយប្រទេសចំនួនពីរ ក្នុងពេលតែមួយ (មានវីដេអូ)

បានផុស

នៅ

នៅក្នុងផែនការយុទ្ធសាស្ត្រការពារជាតិដែលទើបបញ្ចេញ រដ្ឋបាលរបស់លោក ចូ បៃដិន និយាយថា ប្រទេសចិននៅតែជាការគំរាមកំហែងសន្តិសុខដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិក ប៉ុន្តែនេះជាលើកដំបូងហើយ ដែលទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងជម្លោះនុយក្លេអ៊ែរដែលអាចកើតមានចំនួនពីរ ជាមួយប្រទេសនោះ និងជាមួយរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងម្តងហើយម្តងទៀត នូវលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន ដែលកងកម្លាំងរបស់លោកបានវាយលុកកាលពីប្រាំបីខែមុន។

ថ្វីបើការគំរាមកំហែងនេះ ធ្វើឲ្យរដ្ឋាភិបាលជុំវិញពិភពលោកព្រួយបារម្ភក៏ដោយ ប៉ុន្តែមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ពួកគេមិនឃើញសញ្ញាដែលបង្ហាញថា លោក ពូទីន ហៀបនឹងដាក់ពង្រាយឧបករណ៍នុយក្លេអ៊ែរនោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ប៉ុន្តែមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា ការគំរាមកំហែងនេះ កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពេលភាពតានតឹងជាសកលកំពុងឈានដល់ចំណុចក្តៅ។

មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់អាមេរិកបាននិយាយថា “ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការលាតត្រដាងយ៉ាងច្បាស់ អំពីហានិភ័យនុយក្លេអ៊ែរនៅក្នុងជម្លោះសហសម័យ ហើយទំនើបកម្មនុយក្លេអ៊ែររបស់ចិន និងការពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុងប៉រកាំង បានបង្ហាញឲ្យយើងឃើញនូវហានិភ័យ និងភាពមិនប្រាកដប្រជាថ្មី”។

ការអះអាងនេះកើតឡើង ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin និងមន្ត្រីផ្សេងទៀតក្នុងក្រសួង បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅពេលបញ្ចេញឯកសារសំខាន់ៗថ្មីស្តីពីយុទ្ធសាស្ត្រការពារជាតិ ការត្រួតពិនិត្យឥរិយាបថនុយក្លេអ៊ែរ និងការពារមីស៊ីល។

ឯកសារនេះបានសន្និដ្ឋានថា ប្រទេសចិននៅតែជាសត្រូវដ៏គួរឲ្យខ្លាចបំផុត ព្រោះចិនជាប្រទេសដ៏មានឥទ្ធិពល ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកជាប្រព័ន្ធ លើផ្នែកយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូត។ ចំណែករុស្ស៊ី ទោះបីជាប្រទេសនេះកំពុងធ្លាក់ចុះក៏ដោយ តែរុស្ស៊ីបានបង្កើនហានិភ័យ ដោយការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយត្រូវបានគេរាយការណ៍ថា បានទទួលអាវុធពីអ៊ីរ៉ង់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ LA Times

ចុចអាន៖ ពូទីន ព្រមានថា ពិភពលោក កំពុងប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពី សង្គ្រាមលោកលើកទី២

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម