កីឡា
៥ចំណុចនេះ ប្រមុខដឹកនាំកីឡាកាយសម្ព័ន្ធឲ្យពង្រឹងដើម្បីស៊ីហ្គេម២០២៣
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានជំរុញគណៈកម្មការប្រតិបត្តិសហព័ន្ធពង្រឹងលើកត្តា៥ចំណុចសម្រាប់កីឡាកាយសម្ព័ន្ធដើម្បីត្រៀមដណ្តើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិកាលពីថ្ងៃទី២៧ ខែតុលានេះ ឯកឧត្តម ថោង ខុន បានលើកឡើងពីចំណុចទាំង៥ថា ១. បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណ-គុណភាពកីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។ ២. ពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេសឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។ ៣. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ ៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត។ ទី៥ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។
បច្ចុប្បន្ននេះ អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជាចំនួន១០រូប និងគ្រូជំនួយម្នាក់កំពុងហ្វឹកហាត់នៅប្រទេសចិនរហូតដល់កីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ទើបវិលត្រឡប់មកវិញដើម្បីប្រកួតតែម្តង។
កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម ក្រុមកីឡាកាយសម្ពន្ធកម្ពុជាធ្វើបានល្អមែនទែនដោយទទួលបានមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿងដែលជាប្រវត្តិសាស្ត្រដំបូងសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក