Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ស្តីបន្ទោសមេបញ្ជាការរុស្ស៊ី ថា កំពុងរុញកងទ័ពទៅស្លាប់ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា មេបញ្ជាការរបស់លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរុញកងទ័ពទៅស្លាប់ ដោយសារតែការបញ្ជាឲ្យពួកគេវាយប្រហារម្តងហើយម្តងទៀត លើទីក្រុងដែលមានកំពែងរឹងមាំនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយហៅយុទ្ធសាស្ត្រដាក់ពង្រាយរបស់មេទ័ពរុស្ស៊ីថាជា “យុទ្ធសាស្រ្តឆ្កួតលីលា”, លោក Zelensky និយាយថា កងទ័ពអ៊ុយក្រែន កំពុងស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀតនៅជិតទីក្រុងសំខាន់ៗចំនួនពីរក្នុងតំបន់ Donbas ភាគខាងកើត ហើយកំពុងប្រយុទ្ធដោយ វីរភាព។

ក្នុងការថ្លែងសុន្ទរថាជាវីដេអូពេលល្ងាចទៅកាន់ជនរួមជាតិ លោក Zelensky បាននិយាយថា ឆាប់ៗនេះនឹងមានដំណឹងល្អពីសមរភូមិជួរមុខ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

យ៉ាងណាក្តី មានដំណឹងថា អ៊ុយក្រែនកំពុងស្ថិតក្នុងដំណើរការ នៃការវាយលុកដ៏សំខាន់មួយផ្សេងទៀតប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ប៉ុន្តែការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបំផុត កំពុងកើតឡើងនៅជិតទីក្រុង Avdiivka នៅខាងក្រៅតំបន់ Donetsk និងនៅទីក្រុង Bakhmut នាភាគឦសាន។

យោងតាមលោក Zelensky, “ពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេលជាច្រើនខែមកហើយ មេបញ្ជាការកំពុងជំរុញមនុស្សឲ្យស្លាប់នៅទីនោះ។ ទាហានរបស់យើងទាំងអស់ដែលកំពុងការពារទីតាំងរបស់ពួកគេនៅក្នុងតំបន់ទាំងនោះ គឺជាវីរបុរស”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូទីន បញ្ជាក់ថា អាវុធ ដែលលោកខាងលិច ផ្តល់ ទៅឲ្យ អ៊ុយក្រែន បានធ្លាយដល់ ទីផ្សារ ងងឹត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម