សេដ្ឋកិច្ច
កម្ពុជា រំពឹងថានឹងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ ឆ្នាំ ២០២៣
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤ភាគរយ ទោះបីជារងផលប៉ះពាល់ពីវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែនយ៉ាងណាក្តី ដោយសារតែតម្រូវការខាងក្រៅ និងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញ ក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជា ទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ ប្រជាជនប្រកបដោយជោគជ័យតាម “អភិក្រមផ្ការីក”។
ចំពោះការព្យាករកំណើនសេដ្ឋកិច្ចនឹងកើនឡើងក្នុងកំណើន ៦,៦ភាគរយ នៅឆ្នាំ ២០២៣ខាងមុខនេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែល ទៅនឹងកំណើនឆ្នាំ២០២២ ក្នុងត្រា ៩,០% ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំ នៃអនុវិស័យ កាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។

វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
វិស័យសេវាកកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានសង្កត់ធ្ងន់ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ៥,៤% និង ៦,៦% រៀងយ៉ាងណាក្តី, កម្ពុជាក៏នៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម និង/ឬហានិភ័យ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនសម្រេចបានតាមការគ្រោងទុក ក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខដែលក្នុងនោះរួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេស ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើនសេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហា កោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការអន្តរាគមន៍ ដែលត្រូវបានដាក់ចេញក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅគន្លងនៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?