ជីវិតកម្សាន្ដ
សង្គ្រាមរាជិនីសម្រស់កំពុងផ្ទុះ ក្រោយ MGI បង្ហោះវីដេអូឌឺដង បវរកញ្ញាចក្រវាល MU
កម្មវីធីប្រលងសម្រស់ Miss Grand International ហៅកាត់ MGI កំពុងរងការការរិះគន់ឥតសំចៃដៃ បន្ទាប់ពីគណនី IG បានបង្ហោះវីដេអូមួយ ដោយទម្លាក់ឡូហ្គូ Miss Universe (MU) ចោលក្នុងន័យឌឺដង។
នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ អក្សរ MU ត្រូវបានគេមើលឃើញព័ន្ធជុំវិញពិភពលោក ប៉ុន្តែភ្លាមៗអក្សរ MGI ដែលតំណាងឲ្យ Miss Grand International បានលោតមកទម្លាក់អក្សរ MU ។ បន្ទាប់ពីនោះ បវរកញ្ញា MGI ជាច្រើន បានដើរដង្ហែលើឆាកជាមួយលោក Nawat ខណៈខេបសិនបានបង្ហោះបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ១០ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយយើងនឹងបន្តរីកចម្រើន និងបង្កើតកំណែដែលប្រសើរជាងមុន ពីព្រោះយើងគឺធំ និងតែមួយគត់។”
ភ្លាមៗនោះដែរ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការខកចិត្តចំពោះកម្មវិធី Miss Grand International ទៅនឹងកម្មវិធីបវរកញ្ញាចក្រវាល អ្នកខ្លះថែមទាំងបានកត់សម្គាល់ថា តើនេះជាការមិនគោរពឬដើម្បីឌឺដងគ្នា ឬសង្គ្រាមរាជិនីសម្រស់កំពុងប្រជែងគ្នាហើយ។
ទន្ទឹមនោះដែរ នៅលើបណ្ដាញសង្គមអ៊ីនធឺណិតឯណោះវិញ សង្គ្រាមរាជិនីសម្រស់បានផ្ទុះឡើងកាន់តែខ្លាំងដូចគ្នា ក្រោយទំព័រល្បីឈ្មោះក្នុងប្រទេសថៃ ត្រូវមហាជនជាច្រើនចែករំលែកការបង្ហោះមួយដែលអះអាងថា ជារបស់លោក Nawat Itsaragrisil ស្ថាបនិក Miss Grand Thailand និង Miss Grand International បន្ទាប់ពីលោកបានចេញមកជម្រះមន្ទិលនៃវិវាទនេះភ្លាមៗ។
ស្ថាបនិករូបនេះថា MGI បានធ្វើឃ្លិបប្រឆាំងនឹងឡូហ្គោ MU ដោយសារតែក្នុងឆ្នាំ២០១៣ MU បានប្ដឹង MGI ដើម្បីផ្លាស់ប្ដូរនិមិត្តសញ្ញា MU ទោះបីជាដូចកាលពីឆ្នាំ២០១៤ក៏ដោយ MU បានប្ដឹង MGI ពីបទប្រើឈ្មោះសហរដ្ឋអាមេរិកនៅក្នុងខ្សែអក្សរដើម្បីប្ដូរឈ្មោះពេញ និង MGI បានធ្វើនាពេលថ្មីនេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Engfa វាយបកទៅមហាជន វៀតណាម វិញ ក្រោយថានាងមិនចេះ អង់គ្លេស បែរជាប់លំដាប់រងទី ១
ចុចអាន៖ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់