Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី UN ឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម និងឈប់លក់អាវុធដល់ មីយ៉ាន់ម៉ា

បានផុស

នៅ

លោក Tom Andrews តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវសហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្ម និងឈប់លក់គ្រឿងសព្វាវុធ​ដល់កងទ័ពមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបាន​ប្រើ​សព្វាវុធ​ដែល​ទទួល​បាន​ពីសម្ព័ន្ធមិត្ត​ ជា​ពិសេស​រុស្ស៊ី ​សម្លាប់​ប្រជាជនស្លូតត្រង់​មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tom Andrews បាន​និយាយថា ”ប្រភេទសព្វាវុធ​ដែល​ប្រើ​ដើម្បី​សម្លាប់​ប្រជាជន​អ៊ុយក្រែន​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​សម្លាប់​ប្រជាជន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាផង​ដែរ ដែលទាំងអស់នេះមកពីប្រភពតែមួយ គឺរុស្ស៊ី ។ សហគមន៍អន្តរជាតិគួរតែធ្វើការរួមគ្នាចាត់វិធានការដើម្បីបង្កើនសម្ពាធលើប្រទេសទាំងពីរ មីយ៉ាន់ម៉ា និងរុស្ស៊ី” ។

រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងសហគមន៍អន្តរជាតិដែលបានរក្សាជំហរជាមិត្តជាមួយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ ហើយក៏​ជា​ប្រភពសព្វាវុធ​ដ៏​សំខាន់​មួយ​របស់​កងទ័ព​មី​យ៉ាន់​ម៉ាបច្ចុប្បន្នផងដែរ ។

ទោះយ៉ាងណាក៏ដោយ លោក Gennady Guzman ជំនួយការឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាន​ចេញមកប្រតិកម្មឆ្លើយតបនឹងការលើកឡើងរបស់លោក Tom Andrews ដោយនិយាយថា “មន្ត្រី UN រូបនេះនិយាយមិនឆ្លុះបញ្ចាំងនឹងការពិតឡើយ ហើយក៏មិនមែនជាតួនាទីរបស់អ្នកផងដែរក្នុងការមកនិយាយថា ម្ចាស់សព្វាវុធនេះ សព្វាវុធនោះ កំពុងសម្លាប់ជនស៊ីវិលនេះ ជនស៊ីវិលនោះនៅជុំវិញពិភពលោក ។

ជាចុងក្រោយលោក Guzman បញ្ជាក់ទៀតថា លោក Andrews ត្រូវបានតែងតាំងឲ្យរាយការណ៍ពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ​ដោះស្រាយ​តែ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ មិនមែនបញ្ហាអ៊ុយក្រែននោះទេ” ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ The Standard

ចុចអាន ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន រៀបចំកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម