Connect with us

បច្ចេកវិទ្យា

ទីបំផុត Elon Musk សម្រេចការទិញយក Twitter ជាផ្លូវការ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយថា មហាសេដ្ឋី Elon Musk បានបញ្ចប់ការចរចាទិញបណ្ដាញសង្គម Twitter ជាផ្លូវការហើយជាមួយតម្លៃជាង ៤៤ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Washington Post និងសារព័ត៌មានផ្សេងទៀតបានរាយការណ៍ថា ក្រោយការសម្រេចបានក្នុងការទិញនេះហើយ លោក Musk នឹងទទួលភាគហ៊ុនទាំងអស់នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចុះផ្សាយបន្តទៀតថា នាយកប្រតិបត្តិ Twitter រួមទាំងលោក Parag Agrawal ត្រូវបានបណ្តេញចេញពីតំណែងរួចហើយ ។

លោក Musk បានបញ្ចប់គម្រោងទិញរបស់លោកជាឯកតោភាគីក្នុងខែកក្កដាកន្លងទៅ ដោយបាននិយាយថា ចំនួនគណនីក្លែងក្លាយ គឹមានច្រើនជាងការអះអាងរបស់ Twitter ទៅទៀត ហើយករណីនេះបានធ្វើឲ្យបណ្ដាញសង្គមយក្សមួយនេះដាក់ពាក្យបណ្តឹងដើម្បីឲ្យលោក Musk រក្សាកិច្ចព្រមព្រៀងរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ថ្ងៃដំបូង Elon Musk កើបលុយពីការលក់ទឹកអប់បានជាង ១ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម