Connect with us

ព័ត៌មានជាតិ

យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​និង​ការពារ​សត្វ​ផ្សោត​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ “​យុវជន​អ្នកមាន​តួនាទី​សំខាន់​មួយ​ក្នុងការ​ផ្សព្វផ្សាយ និង បញ្ជ្រាប​ការ​យល់ដឹង​អំពី​ការ​ការពារ​សត្វ​ផ្សោត​នៅ​កម្ពុជា ហេតុនេះ​ការងារ​អភិរក្ស​សត្វ​ផ្សោត​ពិតជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​របស់​យុវជន​យើងទាំងអស់​គ្នា​”​។

លោក ស្រ៊ុន លឹម​សុង អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ទិវា​អន្តរជាតិ​នៃ​សត្វ​ផ្សោត​ទឹកសាប​ដែល​បាន​រៀបចំឡើង​និង​សម្របសម្រួល​ដោយ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​មានប្រសាសន៍​បន្ថែមថា ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងឆ្នាំនេះ បង្ហាញថា​ យុវជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​បាន​ផ្តោត​ចំណាប់អារម្មណ៍​លើ​ការ​ចូល​រួម​ចំណែក​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​។

សត្វ​ផ្សោត​ទន្លេមេគង្គ​បច្ចុប្បន្ន​មាន​ចំនួន​ត្រឹមតែ ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​ព័ត៌មាន​នេះ​បាន​បង្ហាញថា​ចំនួន​សត្វ​ផ្សោត​ស្ថិតនៅ​កម្រិត​ថេរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ថ្មីៗ​នេះ គិត​ចាប់តាំងពី​របាយការណ៍​នៃ​ជំរឿន​សត្វ​ផ្សោត​ឆ្នាំ​២០១៧​មក​។

សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​បញ្ជី​អន្តរជាតិ​ថ្នាក់ខ្ពស់​បំផុត​នៃ​ការចាត់​ថ្នាក់​ប្រភេទ​សត្វ​រងគ្រោះ ហើយ​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ការពារ​យ៉ាង​ពេញលេញ​ដោយ​ច្បាប់​ជលផល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ទោះជា​យ៉ាងណាក៏ដោយ សត្វ​ផ្សោត​នៅតែ​បន្ដ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​ការ​ជាប់​មង​នេសាទ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​ចរន្ដ​ទឹក​ខាងលើ​មេគង្គ ការ​នេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា​ការ​ឆក់​ជាដើម ក្នុងចំណោម​កត្តា​គម្រាមកំហែង​ចំបងៗ​ផ្សេងទៀត​។

លោក សេង ទៀក នាយក​អង្គការ WWF បាន​មានប្រសាសន៍ថា​៖ “​ការអនុវត្ត​វិធានការ​អភិរក្ស​រួមគ្នា​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​បាន​រួម​ចំណែក​បន្ថយ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ផ្សោត​បាន​មួយ​កម្រិត ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​រួមគ្នា​អនុវត្ត​វិធានការ​បន្ទាន់​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ស្ថានភាព និង​ចំនួន​សត្វ​ផ្សោត​អាច​ប្រសើរឡើង​បាន​។​”

កញ្ញា នុត ពិសិដ្ឋ​រចនា ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​ថា “​ការ​ចូលរួមចំណែក​ធានា​ការរស់រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​។​” កញ្ញា​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​ក្រុមយុវជន​អេកូ​យុវ​ទូត​ចំនួន ១៥ នាក់ ដែល​បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅក្នុង​តំបន់​ជម្រក​សត្វ​ផ្សោត​កាំ​ពី ក្នុង​គោលបំណង​ស្វែងយល់​ដោយ​ផ្ទាល់​អំពី​ការ​អភិរក្ស​សត្វ​ផ្សោត ស្រប​ពេល​ដែល​ពិភពលោក​បាន​កំពុង​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សត្វ​ផ្សោត​ទឹកសាប​។

រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការបន្ដ​សហការ​ជិតស្និទ្ធ​ជាមួយនឹង​សហគមន៍​មូលដ្ឋាន និង​ដៃគូ​ផ្សេងទៀត​ដើម្បី​ជម្រុញ​ការខិតខំ​បន្ថែម​រួមគ្នា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​នានា​ដែល​បានចែង​ក្នុង​របាយការណ៍​នៃ​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ ២០២០​។

អនុសាសន៍​ទាំងនោះ​រួមមាន​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល និង​ការពង្រឹង​ការ​ហាមឃាត់​ការប្រើប្រាស់​មង​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ជម្រក​សត្វ​ផ្សោត ការ​បន្ដ​ការ​តាមដាន​និង​ស្រាវជ្រាវ​ចំនួន​សត្វ​ផ្សោត​នៅក្នុង​ទន្លេមេគង្គ និង​ការគ្រប់គ្រង​តំបន់ “​រ៉ា​ម​សារ​” ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​បង្កើន​ទិន្នផល​ត្រី​សម្រាប់​ជា​ប្រភព​អាហារ​របស់​សហគមន៍​មូលដ្ឋាន និង​ជា​ចំណី​សម្រាប់​សត្វ​ផ្សោត​៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម