Connect with us

សន្តិសុខសង្គម

ក្រុមប្រឹក្សាខណ្ឌទួលគោក​ស្នើឲ្យអាជ្ញាធរ​ពង្រឹងសន្តិសុខតាមផ្លូវសហព័ន្ធរុស្ស៊ី​ ខណៈកម្ពុជាត្រៀម​ធ្វើម្ចាស់​ផ្ទះ​ប្រជុំកំពូលអាស៊ាន

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកលោក ម៉ែន សិរីបានស្នើឲ្យរដ្ឋបាលខណ្ឌទួលគោកពង្រឹងសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈនៅតាមដងផ្លូវពិសេសនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈប្រទេសកម្ពុជាត្រូវធ្វើជាផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះគឺបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភាអភិបាលរងខណ្ឌទួលគោក។

លោក ម៉ែន សិរី មានប្រសាសន៍៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ដូច្នេះ! លោកស្នើឲ្យមន្ត្រីរបស់ខណ្ឌ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវឲ្យបានល្អប្រសើរ ពិសេសនៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវ ប្រតិភូឆ្លងកាត់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម