Connect with us

សុខភាព

អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក

បានផុស

នៅ

និន្នាការ​អាហារ​មានសុខភាពល្អ នៅ​តែ​បន្ត​មាន​ភាព​រឹងមាំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ទន្ទឹមគ្នា​នេះ ​អ្នក​ប្រហែល​ជាធ្លាប់ឃើញគ្រឿងផ្សំ​សុខភាព​ដ៏មានតម្លៃជាញឹកញាប់ ​ក្នុងអាហារ​ដែល​ទទួលទាន នោះគឺ​ “ល្ពៅ” ហេតុអ្វីបាន​ជា​អាហារ​សុខភាព​ភាគច្រើន​មាន​ល្ពៅ? ដូច្នេះ​តើ​ផ្លែ​ល្ពៅ​ផ្ដល់​អត្ថប្រយោជន៍​ដល់​រាងកាយ​របស់​យើង​យ៉ាង​ដូចម្ដេច​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្ពៅគឺជាបន្លែមួយប្រភេទដែលមាន​ពណ៌​លឿង-ទឹកក្រូច ដែល​ជួយចិញ្ចឹម និងថែរក្សាភ្នែក​ឲ្យនៅតែមើលឃើញច្បាស់ល្អ

មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក

ចិញ្ចឹម​ស្បែកឲ្យ​តឹងណែន មាន​សំណើម ពន្យាភាព​ជ្រីវជ្រួញ (ជាពិសេសស្រីៗ)

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​រាងកាយ​ កាត់​បន្ថយ​ការឈឺថ្កាត់

បន្ថយ​កម្រិត​ជាតិ​ស្ករក្នុងឈាម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម

មាន​ផ្ទុក​ខ្លាញ់​តិច ជាតិ​ស្ករ​តិច អាហារ​ដែលមានជាតិសរសៃខ្ពស់ ថាមពល​ទាប ដូច្នេះ​ហើយ​វា​ជា​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់

ការពារជំងឺបេះដូង និង​សរសៃឈាម

ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ធម្មតា​ ពី​ជាតិ​សរសៃ​ចំណី​អាហារ​ខ្ពស់

ជួយ​ស្តា​សាច់​ដុំ​ឡើង​វិញ ​បន្ទាប់​ពីហាត់ប្រាណ

១០ ការពារ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់។

លើស​ពី​នេះ​ ល្ពៅ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ទទួលទាន​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ គ្រាប់​ល្ពៅ​ក៏​ល្អ​សម្រាប់​បំបាត់​ភាព​តានតឹងបានយ៉ាងល្អថែមទៀតផង ខណៈប្រេង​ល្ពៅ ​ក៏​ជួយ​បំប៉ន​សរសៃ​ប្រសាទ ឬ​សូម្បី​តែ​ការទទួលទាន​ផ្លែ​ល្ពៅ ​ក៏​អាច​ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យ​ស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ដូច្នេះ​សូម​សាកល្បងញ៉ាំល្ពៅ ប៉ុន្តែ​សម្រាប់​អ្នក​ចង់​​​ចង់​ញ៉ាំ​ល្ពៅ​ដើម្បី​សម្រក​ទម្ងន់ បន្ថយ​កម្រិតជាតិស្ករក្នុង​ឈាម កុំ​ញ៉ាំ​ល្ពៅ​ដោយការយកទៅធ្វើបង្អែម។ ដោយសារតែវាជាបង្អែម​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ វាត្រូវ​បានគេណែនាំឲ្យ​ស្ងោរ ឬ​ចំហុយ ហើយ​ញ៉ាំ​ជាមួយ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ ឬ​ធ្វើ​ស៊ុប​ល្ពៅ​ក៏​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ

ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម