សេដ្ឋកិច្ច
អ្នកជំនាញមិនរំពឹងតម្លៃគ្រាប់ស្វាយចន្ទីកើនឡើងនោះទេនារដូវប្រមូលផលឆ្នាំនេះ
លោក អិល ឈិញ អនុប្រធានសមាគមស្វាយចន្ទីរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីរមិនរំពឹងថា នឹងកើនឡើងនោះទេនៅឆ្នាំនេះ។
នៅឆ្នាំនេះខាងសមាគមរបស់លោកជំរុញកសិករឲ្យប្រើថ្នាំពន្លឿនឲ្យស្វាយចន្ទីរឆាប់ចេញផ្កានៅខែ១១ ដើម្បីឲ្យចៀសផុតពីផលអាក្រកនៅខែ១។ លោក អិល ឈិញ បញ្ជាក់ថា នេះជាយុទ្ធសាស្ត្របន្ថយចំណាយ និងពេលវេលាដើម្បីឲ្យចន្ទីរចេញផ្លែមុនរដូវកាល។
លោក អិល ឈិញប្រាប់ថា «ស្វាយចន្ទីរជាទូទៅ មិនរំពឹងថាកើនឡើងទេ វាអាចថេរ បើកើនឡើងតិចតួច ឆ្នាំនេះអាចលក់បាន១ គីឡូ ១៦០០ ទៅ ២០០០ រៀល យើងស្មានបែបនេះដោយសារអាកាសធាតុអាចអំណោយផល ហើយគុណភាពចន្ទីរអាចល្អជាងមុន ព្រោះយើងជំរុញឲ្យកសិករបញ្ចៀសស្វាយចន្ទីរចេញផ្កាមុនរដូវកាល»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា រយៈពេល ៧ ខែ ឆ្នាំ ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីរមានចំនួនជាង ៤ សែនតោន (៤៤៥ ០១៥,១៥) ថយចុះជិត ៥០ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះប្រទេសវៀតណាមជាទីផ្សារធំជាងគេរបស់កម្ពុជា៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ