Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ បាញ់មីស៊ីលម្តង កូរ៉េខាងជើង ចំណាយអស់ប៉ុន្មាន?

បានផុស

នៅ

ក្នុងឆ្នាំនេះ ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបាញ់សាកល្បងមីស៊ីល ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។

ចុងក្រោយបំផុត នៅថ្ងៃសុក្រទី២៨ខែតុលា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។

កូរ៉េខាងជើង បានបង្កការថ្កោលទោសម្តងហើយម្តងទៀតពីសំណាក់អន្តរជាតិ ជុំវិញការធ្វើតេស្តមីស៊ីល ហើយពិភពលោកក៏កំពុងព្រួយបារម្ភផងដែរថា ប្រទេសនេះ អាចនឹងសាកល្បងនុយក្លេអ៊ែរមួយទៀត។

កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការកំញើញប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែម្តង។

ដោយសារតែជាប្រទេសក្រីក្រ ដូច្នេះហើយ ទើបធ្វើឲ្យមានការចោទជាសំណួរថា តើកូរ៉េខាងជើង ចំណាយលុយអស់ប៉ុន្មានលើការធ្វើតេស្តមីស៊ីលម្តងៗ?

ផ្អែកលើតួលេខដែលផ្តល់ដោយ លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ផ្នែកការពារជាតិនៅអង្គការស្រាវជ្រាវ RAND បានបង្ហាញថា បើបូករួមទាំងប្រេងឥន្ធនៈ និងការចំណាយផ្សេងទៀត, ការសាកល្បងមីស៊ីលមួយលើករបស់ទីក្រុងព្យុងយ៉ាង អាចមានតម្លៃចាប់ពី ៣លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយខ្លីដល់ ១០លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VOA

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលថ្មីឆ្ពោះទៅសមុទ្រ ជប៉ុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម