ជីវិតកម្សាន្ដ
ឌី សូនីតា ប្រាប់អ្នកគាំទ្រថា មិនចង់រលឹក អេឡិចហ្សូ រ៉ា ព្រោះចង់ទុកពេលស្ងប់ស្ងាត់មួយរយ:សិន
បន្ទាប់ពីមានការសួរនាំ និងសង្ស័យពាក់ព័ន្ធរឿងរ៉ាវស្នេហារវាងតារាស្រី ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា ថា អាចឈានដល់ផ្លូវនៃការបែកបាក់គ្នាព្រោះអំឡុងមួយរយ:ចុងក្រោយហាក់មិនឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនោះស្រាប់តែ ឌី សូនីតា បានប្រកាសថា នាងចង់ទុកពេលស្ងប់ស្ងាត់មួយរយ:សិន។
អ្នកនាង ឌី សូនីតា បបានរៀបរាប់ថា ខ្ញុំមិនដែលចង់ឃើញអ្នកអាក្រក់ម្តងណាឡើយ បើទោះបីដោយសារតែអ្នកខ្នងរបស់ខ្ញុំវាសុះទៅដោយស្នាមកាំបិត ស្នាមព្រួញយ៉ាងណាក៏ដោយ។ អរគុណសម្រាប់ពាក្យខមមិនជាច្រើនរបស់បងប្អូនទាំងអស់គ្នា ខ្ញុំមិនបានតបអស់សូមកុំប្រកាន់ខ្ញុំអីណាបងប្អូន។ អរគុណដែលយល់ពីពួកខ្ញុំ ហើយខ្ញុំមិនបានឆ្លើយនៅខមមិនបងប្អូនដែលសួររកបងសូរ៉ា ។
តារាស្រីអ្នកនាង ឌី សូនីតា បន្តទៀតថា បងសូរ៉ា គាត់សុខទុកធម្មតាទេ ប៉ុន្តែមូលហេតុដែលខ្ញុំមិននិយាយពីគាត់ ព្រោះខ្ញុំចង់នៅស្ងប់សុខមួយរយ: មិនចង់រំលឹកមិនចង់ជួប មិនចង់ដឹង មិនចង់ឮ ខ្ញុំហត់ណាស់ ។ សុំទុកពេលអោយខ្ញុំបន្តិច ខ្ញុំសុំទោសខ្ញុំនឹងបកស្រាយពេលក្រោយ បន្ទាប់ពីប្រឡងចម្រៀងចប់ ខ្ញុំសុំទុកពេលគិតរឿងប្រឡងសិនណាបងប្អូនណា ខ្ញុំក៏កំពុងព្យាបាលជំងឺស្ត្រេសដែលរើឡើងវិញដោយលាបប្រេងអុីកូរ៉ាយរាល់ថ្ងៃ ។
ជាមួយគ្នានៃការលើកឡើងខាងលើនេះ គេឃើញមានអ្នកគាំទ្រ និងទស្សនិកជនជាច្រើនបានសម្តែងការលើកទឹកចិត្តចំពោះតារាស្រីអ្នកនាង ឌី សូនីតា គ្រប់គ្នា។ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានព្យាយាមស្វែងរកការសួរនាំបន្ថែមពីអ្នកនាង ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា ដែរប៉ុន្តែមិនអាចទាក់ទងបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច