Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​បន្ត​ផ្តល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​និង​ប៉ះពាល់​ដំណាំ​ស្រូវ​ដែល​លិចលង់

បានផុស

នៅ

កំពង់ចាម ​៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ចូលរួម​អមដំណើរ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តា អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ចាម អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​ពូជស្រូវ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ប្រជាកសិករ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ សរុប​ចំនួន​២៥១៧​គ្រួសារ ស្មើ​នឹង​៩​ឃុំ ៥៣​ភូមិ លើ​ផ្ទៃដី​៣១៣៩​ហិច​តា ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាកសិករ​យ៉ាងច្រើន​កុះករ នៅក្នុង​បរិវេណ​វិទ្យាស្ថាន​កូរ៉េ ស្រុក​បាធាយ ខេត្តកំពង់ចាម​។

ឆ្លៀតឱកាស​នោះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​យក​ស្រូវពូជ​របស់​រាជ​រដ្ឋាភិបាល​ដែល​ផ្តល់ជូន​នៅពេលនេះ សម្រាប់​ស្តារ​ឡើងវិញ​បន្ទាប់ពី​ជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង ។ ស្រូវពូជ​ដែល​ផ្តល់នៅ​ពេលនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មានលទ្ធភាព​ក្នុង​បង្កបង្កើនផល​បាន​ទាន់ពេលវេលា និង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​របស់​ឡើង​វិញ​។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ថ្លែងថា មានតែ​សម្តេច​តេ​ជោ ទេ​ដែល​តែងតែ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​គ្រប់​កាលៈទេសៈ ដោយ​មិន​ប្រកាន់​និន្ទា​កាល​អ្វី​ពោលគឺ​ឲ្យ​តែ​ពលរដ្ឋ​ជួប​បញ្ហា​ក្នុងនាម​រដ្ឋាភិបាល​កម្ពុ​ជា បានផ្តល់​ជា​ស្បៀង​ជួយសង្គ្រោះ​ជានិច្ច​។ ជាក់ស្ដែង​ដូច​ពេលនេះ ស្រូវពូជ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ជូន​ដល់​ប្រជាកសិករ​ក្នុងស្រុក​បាធាយ គឺ​ជា​សាក្សី​ភាព​មួយ​បង្ហាញ​ឲ្យ​ឃើ​ញ​ថា រដ្ឋាភិបាល​គឺ​តែ​នៅក្បែរ​ពលរដ្ឋ​គ្រប់ពេលវេលា​៕

អត្ថបទ​និង​រូបភាព​ ៖ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ វិនាទី មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

ព័ត៌មានជាតិ៤ នាទីutes មុន

ការដ្ឋាន​​ពង្រីក​ប្រឡាយបឹងត្របែក រំដោះទឹកលិច​ ៤ ខណ្ឌ​ កណ្តាល​ក្រុង គ្រោង​បញ្ចប់នៅខែឧសភាឆ្នាំ​​២០២៥​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ក្រុមហ៊ុនចិនគ្រោងផលិត «មនុស្សយន្ត​ធ្វើការ» ទ្រង់ទ្រាយធំ ដើម្បី​ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជនចំណាកស្រុក​កំណត់អត្រា​​កំណើន​ប្រជាសាស្រ្ត​​​​ដល់​៧២.៥លាននាក់នៅ​​​អង់គ្លេស​នៅឆ្នាំ២០៣២

សេដ្ឋកិច្ច២៩ នាទីutes មុន

រដ្ឋមន្ត្រីណែនាំឱ្យកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ដែលមានតម្លៃទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ

Sokha Hotels

ព័ត៌មានពេញនិយម